ដោយ: សុខុម/ស្ទឹងត្រែង: យុវជនម្នាក់បានរងរបួសធ្ងន់ក្រោយមកបានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៧៨ នៅចំណុចវាលរំពេ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង នៅវេលាម៉ោង១២:៣៥នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ស៊ិត អី អាយុ១៨ឆ្នាំ រស់នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ជនរងគ្រោះមុនពេលស្លាប់ជិះម៉ូតូម៉ាក xsenter គ្មានស្លាកលេខបិតស្គុតពណ៌ផ្កាឈូក។
សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារនៅថ្ងៃដដែលនោះ៕