ប្រែសម្រួលៈបំណង(បាងកកប៉ុស្ត៍)៖ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃពុធថា ថៃបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីដល់ទៅ១៦.៤៦២នាក់ ជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតធៀបនឹងចំនួនឆ្លងប្រចាំថ្ងៃចាប់តាំងខែសីហាឆ្នាំ២០២១ និងអ្នកជំងឺ២៧នាក់ទៀតបានស្លាប់នៅ២៤ម៉ោងកន្លងទៅ។
កាលពីថ្ងៃអង្គារ ថៃបានប្រកាសអ្នកឆ្លងថ្មី ១៤.៣៧៣នាក់។
ក្នុងពេលជាមួយគ្នា សាលាក្រុងបាងកកបានប្រកាសថាមណ្ឌលចត្តាឡីស័កក្នុងសហគមន៍ច្រើនទៀតនឹងបើកឡើងនៅទូទាំងក្រុងបាងកកដើម្បីដោះស្រាយកំណើននៃការឆ្លងថេរចាប់តាំងពីដើមឆ្នាំ២០២២មក។
សូមបញ្ជាក់ថា ក្រុងបាងកកនាំមុខគេខាងចំនួនឆ្លងនិងស្លាប់ដោយកូវីដ១៩ប្រចាំថ្ងៃ។ក្នុងចំណោមការឆ្លងថ្មីជាង១៦.០០០នាក់ដែលត្រូវបានប្រកាសនៅថ្ងៃនេះ ២.៨៩១នាក់នៅក្រុងបាងកកបន្ទាប់ពីបានឡើងដល់៣.២៣៣នាក់កាលពីថ្ងៃសៅរ៍៕
អ្នកក្រុងបាងកកបន់ស្រន់សុំសេចក្តីសុខកុំអោយផ្ទុះកូវីដដល់បិទទីក្រុងជាថ្មី