ដោយ : ប.ជ័យ /បន្ទាយមានជយ័ៈបនល្បែងស៊ីសងអាប៉ោងដុះស្លែមិនខ្លាចនរណា ​នៅចំណុចភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបុរីគួរតែដល់ពេលបង្ក្រាបហើយ។នេះបើយោងប្រភពពីប្រជាពលរដ្ឋឱ្យដឹងនៅថ្ងៃទី១៦ខែកុម្ភ:ឆ្នាំ២០២២ ។បនល្បែងនេះមាន៖ បៀរ អាប៉ោង ហើយឈ្មោះ យាយយៀង ជាម្ចាស់។

ពលរដ្ឋបានសំណូមពរដល់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចចាត់ការរឿងនេះដើម្បីរក្សាការពារសន្តិសុខនឹងផែនការភូមិឃុំមានសុវត្ថិភាពទាំង៧ ចំណុចរបស់ក្រសួងមហាផ្ទៃ។

ឆ្លើយតបការចោទប្រកាន់នេះលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសឿ និងអធិការនគរបាលស្រុកមង្គលបូរីបានឱ្យដឹងថ្ងៃ ទី១៦ខែកុម្ភ:ថា សមត្ថកិច្ចនឹងស្រាវជ្រាវចាត់ការករណីល្មើសនេះ ៕សរន