ដោយ : ភ្នំ​ស្វាយ / បន្ទាយមានជ័យ​:​ មាឃបូជា​នៅ​ខេត្តបន្ទាយមានជ័យ​ប្រារព្ធ​ធំ​នៅ​ប្រាសាទបន្ទាយ​ឆ្នា​រ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​។​ពិធី​បាន​ដំណើរ​ស្ថានភាព​អាកាសធាតុ​ពី​ល្ងាច​ភ្លឺ​ល្អល្អះ​តែ​ពី​យប់​និង​ព្រឹក​ឡើង​ប្រព្រឹត្តទៅ​ក្រោម​ដំណក់ទឹកភ្លៀង​កក់ខែ​មួយ​មេ​ធំ​។​

​ពិធី​ដ៏​សំខាន់​មាន​ព្រះ​វត្តមាន​ព្រះ​មន្ត្រី​សង្ឃ​រាជាគណ​:​ព្រះ​មេគណ​ខេត្ត​និង​មន្ត្រី​សង្ឃ​ទាំង​២​គណ​:​និង​ចូលរួម​អនុមោទនា​បុណ្យរាប់បាត្រ​ព្រះសង្ឃ​ចំនួន​៥២០​អង្គ​។​ក្នុងនោះ​ក៏មាន​វត្តមាន​ដឹកនាំ​រៀបចំ​ដោយ​លោកស្រី​ហេម​ចិន្តា​អគ្គ​សាសនូបត្ថម្ភ​ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន លោកស្រី​ភរិយា​ថ្នាក់ដឹកនាំ លោកស្រី ហ៊ុន ស៊ី​ណាត លោក​អ៊ុំ រាត្រី​អភិបាលខេត្ត បន្ទាយមានជ័យ និង​លោកស្រី ព្រមទាំង​មន្ត្រី ប្រជា​ពុទ្ធបរិស័ទ​ជាច្រើន ។​

​សូម​រំលឹកថា​បុណ្យមាឃបូជា​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​ថៃ្ង​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា​កាលពី​៥៨៨​ឆ្នាំមុន​គ្រិស្តសករាជ​នា​ថៃ្ង​ទី​១៥​កើត​ខែមាឃ​ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន​ប្រាំបួន​ខែ​គត់​។​

​ការបង្កើត​ព្រះពុទ្ធសាសនា ក្នុងឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ ធ្វើឡើង​នៅក្នុង​ចំណោម ព្រះសង្ឃ​ចំនួន​១,២៥០​អង្គ ជា​សមាជិក​ក្នុង​អង្គ មហាសន្និបាត​មួយ ដែល​បាន​និមន្ត​មកពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​។​

​នៅក្នុង​មហាសន្និបាត​នោះ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បានប្រកាស​នៅ​គោលការណ៍​មួយចំនួន​១១​សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត​ទាំងអស់ កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យកទៅ​ផ្សព្វផ្សាយ​ដល់​ជន​ដទៃទៀត ឲ្យ​បាន​យល់​ពី​ពុទ្ធសាសនា​។​គោលការណ៍​ទាំងនេះ មានឈ្មោះ​ជា ភាសាបាលី​ថា «​ឱវាទ​បាដិមោក្ខ​»​។ បាដិមោក្ខ ជា​ឈ្មោះ​បាលី​ពុទ្ធ​ប្បញ្ញត្តិ ដែលជា​សិក្ខាបទ​មួយៗ សម្រាប់​ឲ្យ​ភិក្ខុ​សូត្រ ក្នុង​ទីប្រជុំ​សង្ឃ​រាល់​កន្លះ​ខែ ៖ ឧទាហរណ៍​រៀន​បាដិមោក្ខ​, សម្ដែង​បាតិមោក្ខ​ជាដើម ដែល​ពុទ្ធសាសនិកជន​ម្មាក់ៗ ត្រូវ​យកមក​សិក្សា ឲ្យ​យល់ដឹង និង​អនុវត្ត​។​

​ថ្ងៃ​មាឃបូជា​នេះ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ នៃ​យើង​ទ្រង់​ប្រទាន​ឱវាទ​បាដិមោក្ខ ដល់​មហា​សង្ឃ​សន្និបាត​ក្នុង​វត្ត​វេឡុវ័ន ដែលជា​វត្ត​ដំបូងបង្អស់ ក្នុង​ព្រះពុទ្ធសាសនា​ក្នុង​ថ្ងៃនោះ មាន​ហេតុការណ៍​សំខាន់​បួន​យ៉ាង​កើតឡើង​៕​