នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនៅការិយាល័យនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ្វូមីអូ គីស៊ីដា (FUMIO Kishida )នាយករដ្ឋមន្ត្រីជប៉ុនបានសម្តែងនូវការគាំទ្រចំពោះការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ជាពិសេសគំនិតផ្តួចផ្តើម និងកិច្ចការនានាដែលសម្តេចតេជោ ហ៊ុន សែន បានរៀបចំដើម្បីព្យាយាមដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។