ដោយ៖តារារិទ្ធ/ភ្នំពេញ៖រដ្ឋមន្រ្តីការបរទេសឡាវលោក សាលើមសៃ គុំម៉ាស៊ីត (Saleumxay​ Kommasith)បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជាក្រទៅកាន់ប្រទេសមីយ៉ាន់ម៉ាគឺដើម្បីស្វែងរកសាមគ្គីភាពអាស៊ាន ។​ លោករដ្ឋមន្រ្តីបានគាំទ្រកម្ពុជាជា ប្រធានអាស៊ាននឹងបន្តសហប្រតិបត្តិការល្អជាមួយកម្ពុជាទាំងក្នុងតំបន់និងក្នុងឆាកអន្តរជាតិ ។

លោក សាលើមសៃ គុំម៉ាស៊ីត (Saleumxay Kommasith)រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានបង្ហាញការគាំទ្រនេះនៅក្នុ្ងងឱកាស ត្រូវបានអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាពនា រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោក សាលើមសៃ គុំម៉ាស៊ីត ក៏បានសម្ដែងនូវការអបអរសាទរចំពោះរដ្ឋាភិបាលកម្ពុជាដែលបានទទួលជោគជ័យក្នុងការទប់ស្កាត់ការរាតត្បាតនៃកូ វីដ ១៩ និងសម្ដែង នូវការអបអរសាទរចំពោះកម្ពុជាដែលបានទទួលធ្វើជាប្រធានអាស៊ាន,ហើយលោកបានបន្តថារដ្ឋាភិបាលឡាវគាំទ្រកម្ពុជាជាប្រធា នអាស៊ាននិងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីស្វែងរកសាមគ្គីភាពអាស៊ាននឹងបន្តសហប្រតិបត្តិការជាមួយកម្ពុ ជានិងដៃគូក្នុងតំបន់និងក្នុងឆាកអន្តរជាតិ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះលោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសដែលបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីឡាវ។សម្ដេចតេចោសង្ឃឹមថាប្រទេសទាំងពីរគឺត្រូវតែ ជួយគ្នាទៅវិញទៅមកគឺជាការចាំបាច់ក្នុងនាមជាបងប្អូន។សម្ដេចតេជោបានសំដែងនូវការឯកភាពជាមួយនឹងការលើកឡើងរបស់លោករដ្ឋមន្ត្រីការបរទេសដែលបាន ជម្រាបជូនអំពីកិច្ចពិភាក្សាជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនហើយបានឯកភាពគ្នាជំរុញអនុវត្តកិច្ចការទាំងឡាយដែលបានព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំ អ្នកទាំងពីររួចហើយ។ សម្ដេចតេជោបានមានប្រសាសន៍ថាសម្ដេចពិតជារីករាយណាស់ជាមួយនឹងវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

នៅក្នុងជំនួបនោះ លោក សាលើមសៃ គុំម៉ាស៊ីត​ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីឡាវជូនចំពោះសម្ដេចតេជោហ៊ុនសែន ។លោករដ្ឋ មន្ត្រីបានជម្រាបជូនសម្ដេចតេជោហ៊ុនសែនថាលោកបានជួបពិភាក្សាការងារជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិប្រកបដោយលទ្ធផលផ្លែផ្កា ក្នុងនោះបានឯកភាពគ្នាជំរុញអនុវត្តរាល់ការងារទាំងឡាយដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក ។ ពីនេះ ទៀត លោក សាលើមសៃ គុំម៉ាស៊ីត ក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថារដ្ឋាភិបាលឡាវនិងប្រជាជនឡាវសូមគោរពថ្លែងអំណរគុណចំពោះយ៉ាងជ្រាលជ្រៅ ជាទីបំផុតជូនចំពោះសម្ដេចតេជោនិងប្រជាជនកម្ពុជាដែលកន្លង មកបានជួយរដ្ឋាភិបាលឡាវប្រជាជនឡាវព្រមទាំងការផ្ដល់វ៉ាក់សាំង,រថយន្តសង្រ្គោះក៏ដូចជាបរិក្ខារពេទ្យផ្សេងៗទៀតដល់ប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងកូវីដ ១៩ ៕