ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកទឹកចិត្តឲ្យមានការជំរុញការវិនិយោគតែច្រើន និងជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែធំនិងពិនិត្យមើលកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ,វិស័យសុខាភិបាលនិងវិស័យដទៃទៀតដែលអាចធ្វើទៅ បាន។​ សម្តេចតេជោ ហ៊ុន សែន បានជំរុញបែបនេះទៅកាន់លោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរីនៅក្នុងឱកាសអនុញ្ញាតឲ្យចូលជួបសំដែងការគួរសមនាល្ងាចថ្ងៃទី ១៦ ខែកុម្ភៈ​ ២០២២ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

លោក អ៊ាង សុផល្លែង​ ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា៖នៅក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះរដ្ឋមន្ត្រី ការបរទេសសឹង្ហបុរីដែលបានអបអរចំពោះសម្ដេចនិងអរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខរបស់លោកនាយករដ្ឋមន្ត្រីនិងបានអរគុណចំពោះសិង្ហបុរីដែលបានគាំទ្រកម្ពុជា ជាប្រធានអាស៊ានហើយចាត់ទុកកម្ពុជាជាតំបន់សុវត្ថិភាពបើកការហោះហើរឡើងវិញ។សម្ដេចតេជោបានលើកទឹកចិត្តរដ្ឋមន្រ្តីការបរទេសសឹង្ហបុរីឲ្យមានការជំរុញការវិនិយោគមកកម្ពុជាកាន់តែច្រើន,ជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែធំនិងពិនិត្យ មើលលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំលើវិស័យសុខាភិបាលនិង វិស័យដទៃទៀតដែលអាចធ្វើទៅបាន។

ក្នុងជំនួបនេះសម្ដេចតេជោក៏បានជម្រាបជូនលោក វីវៀន​ ដែរអំពីគោលបំណងរបស់សម្ដេចក្នុងការធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាដែលរួមមានទី១. គឺធ្វើយ៉ាងណាកាត់ បន្ថយឬលុបបំបាត់អំពើហិង្សាតាមរយៈការឈប់បាញ់គ្នា , ទី២.រកវិធីផ្ដល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនមីយ៉ាន់ម៉ាដោយគ្មានការរើសអើងនិងទី៣.គឺបង្កើតនូវការ សន្ទនា ។

លោក វីវៀន បានថ្លែងអំណរសាទរជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានទទួលមេដាយសន្តិភាពស៊ុនហាក់ហើយបានមានប្រសាសន៍ថានេះជាការទទួល ស្គាល់មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាឬនៅក្នុងតំបន់ទេគឺទូទាំងពិភពលោក ។ លោក វីវៀន ក៏បានសម្ដែងនូវអំណរសាទរជូនសម្ដេចតេជោផងដែរដែលបានទទួលនូវ ជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើនជាងគេនៅក្នុងតំបន់,ច្រើនជាងប្រទេ សអភិវឌ្ឍន៍មួយចំនួនហើយអត្រាស្លាប់ក៏មានទាបជាងគេដែរ ,នេះគឺជាកត្តាដែលអនុ ញ្ញាតឲ្យកម្ពុជាអាចបើកប្រទេសឡើងវិញបានយ៉ាងឆាប់រហ័សហើយអ្នកវិនិយោគ សិង្ហបុរីក៏មានចំណាប់អារម្មណ៍មកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរជាពិសេសនៅលើវិស័យពាណិជ្ជកម្មលើវិស័យឃ្លាំងស្តុកទំនិញត្រជាក់ក៏ដូចជាវិស័យដឹក ជញ្ជូនផងដែរ។ក្នុងន័យនេះលោក វីវៀន បានគោរពជម្រាបជូនសម្ដេចតេជោថាសិង្ហបុរីបន្តគាំទ្រនិងជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាពិសេសទ្វេភាគីរវាងប្រទេ​ សទាំងពីរនិងគាំទ្រកម្ពុជាជាប្រធានអាស៊ាន ៕