ដោយ: សុវណ្ណកុម្ភៈ/ភ្នំពេញ: ព្រឹត្តិការណ៍ AFF U-23 Championship នាយប់ថ្ងៃទី១៦ កុម្ភៈ ដែលជាការប្រកួតសម្រាប់ពូល C នោះក្រុមមកពីប្រទេសបានយកឈ្នះក្រុមសឹង្ហបូរី៣ ទល់០ ។
៤៥នាទីនៃតង់ទី១ ក្រុមទាំង២នេះទទួលបានមួយគ្រាប់ដូចគ្នាតែមកដល់តង់ទី២ក្រុមប្រទេសថៃរកបាន២គ្រាប់បន្ថែមទៀតក្នុងឯក្រុមសឹង្ហបូរីរក្សាបានមួយគ្រាប់ដដែល។ ពូល C ទើបតែលេងបានមួយប្រកួតនេះប៉ុណ្ណោះ ដោយថៃរកបាន ៣ ពិន្ទុមុនគេ ចំពោះសឹង្ហបូរីពិន្ទុនៅ ០ នៅឡើយ ។
សម្រាប់ថ្ងៃទី១៧ កុម្ភៈនេះ ជាការប្រកួតសម្រាប់ពូល A ដោយប្រ៊ុយណេជួបជាមួយទីម័រខាងកើត រីឯមួយប្រកួតទៀតក្រុមហ្វីលីពីនជួបជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា ។
ប្រ៊ុយណេពិន្ទុនៅ ០ នៅឡើយទេ បន្ទាប់ពីមួយប្រកួតដំបូងរបស់ក្រុមនេះលេងចាញ់កម្ពុជា០ ទល់៦នោះ ចំពោះក្រុមទីម័រខាងកើតមាន ១ ពិន្ទុក្នុងដៃដោយសារមួយប្រកួតដំបូងរបស់គេលេងស្មើហ្វីលីពីន ២ទល់២នោះ។ ក្រុមហ្វីលីពីនដែលត្រូវប្រកួតជាមួយកម្ពុជាវិញនោះក៏ទើបតែមាន១ពិន្ទុក្នុងដៃដែរ បន្ទាប់ពីការប្រកួតដំបូងរបស់ក្រុមនេះ លេងស្មើជាមួយទីម័រខាងកើត២ទល់២ សម្រាប់ក្រុមកម្ពុជាមាន៣ពិន្ទុក្នុងដៃហើយ។
សម្រាប់ការប្រកួតលើកទី២នេះកម្ពុជាបានតាំងចិត្តរួចជាស្រេចហើយថាត្រូវតែរកឲ្យបាន៣ពិន្ទុបន្ថែមទៀតដើម្បីប្រជែងយកកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។សូមជូនពរឲ្យក្រុមយុវជនអាយុក្រោម២៣ឆ្នាំរបស់កម្ពុជាជួបសំណាងល្អនិងទទួលបានជ័យជំនះនៅក្នុងបេសកកម្មលើកទី២របស់ខ្លួននាយប់នេះ ៕