ប្រែសម្រួលៈបំណង(VnExpress)៖ ក្រសួងសុខាភិបាលវៀតណាមកាលពីយប់ថ្ងៃពុធបានប្រកាសការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៤.៧២៣នាក់នៅ៦៣ខេត្តក្រុង។
ឆ្លងច្រើនជាងគេនៅក្រុងហាណូយ គឺចំនួន៣.៨៨៨នាក់ បន្ទាប់មកខេត្តភាគខាងជើង ថាយ ង្វៀន(Thai Nguyen) ២.៤៩៧នាក់ និងខេត្តហាយ ហ្វឿង ១.៥៩៨នាក់។
នៅ២៤ម៉ោងកន្លងទៅ អ្នកជំងឺកូវីដ១៩ចំនួន៦៦នាក់ទៀតក៏បានស្លាប់ ក្នុងនេះ១៥នាក់នៅក្រុងហាណូយ ដែលនាំអោយចំនួនស្លាប់ដោយកូវីដ១៩សរុបនៅវៀតណាមឡើងដល់៣៩.១៨៨នាក់ ក្នុងចំណោមអ្នកកើតកូវីដ១៩ជាង២,២៥លាននាក់។
សូមបញ្ជាក់ថាតាំងពីមុនមក ក្នុងចំណោមប្រជាជនវៀតណាម៩៦លាននាក់ ៧៧,៥ភាគរយបានចាក់វ៉ាក់សាំងពីរដូសនិង៣២,៤លាននាក់បានចាក់ដូសទីបី៕
នាយករដ្ឋមន្ត្រីវៀតណាម សុំអោយក្រុមហ៊ុនហ្វាយហ្សឺ ( Pfizer)រួសរាន់បញ្ជូនវ៉ាក់សាំង២២លានដូសដើម្បីចាក់អោយកុមារអាយុប្រាំដល់១១ឆ្នាំពេលវៀតណាមចាប់ផ្តើមបើកសាលារៀនតាំងពីបឋមសិក្សាឡើងវិញក្រោយផ្អាកការបង្វៀនតាមថ្នាក់ដោយផ្ទាល់អស់ប្រាំបួនខែ