អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា បង្ហាញ​អារម្មណ៍​សប្បាយចិត្ត បន្ទាប់ពី​ព្រមព្រៀង​លក្ខខណ្ឌ​ជាមួយ​ឆេ​ល​ស៊ី​

1066
ចែករម្លែក

អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) បានបញ្ចប់​ភាព​ស្ងៀមស្ងាត់​របស់ខ្លួន បន្ទាប់ពី​ក្លឹប​ឆេ​ល​ស៊ី បាន​បញ្ជាក់ថា​ខ្លួន​បាន​ព្រមព្រៀង​លក្ខខណ្ឌ​ជាមួយ​ខ្សែ ប្រយុទ្ធ​រូបនេះ​ហើយ​។​
​ ​
​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត មុនពេល​ក្លឹប​នេះ​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ។​
​ ​
​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ដែល​ចង់បាន​កីឡាករ​មក​ជំនួស​ខ្សែប្រយុទ្ធ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) ឲ្យ​បាន​មុន​រដូវ​កាល​ថ្មី​បាន​បង្កើន​ចំណាប់អារម្មណ៍​លើ​ខ្សែប្រយុទ្ធ ម៉ូ​រ៉ា​តា​។​
​ ​
​បន្ទាប់ពី​ព្រមព្រៀង​លក្ខខណ្ឌ​ជាមួយ​ពហុកីឡាដ្ឋាន Stamford Bridge ម៉ូ​រ៉ា​តា បង្ហើប​ប្រាប់ថា ខ្លួន​មិន​សោកស្តាយ​ចំពោះ​ពេលវេលា​នៅ​ពហុកីឡាដ្ឋាន Bernabeu នោះទេ​ដោយបាន​បន្ថែមថា ខ្លួន​ពិតជា​ចង់​ចូលរួម​ជាមួយ​ក្លឹប​ឆេ​ល ស៊ី​។​
​ ​
​ម៉ូ​រ៉ា​តា បាន​និយាយថា “​ខ្ញុំ​សប្បាយចិត្ត​មែនទែន​។ ថ្ងៃស្អែក ខ្ញុំ​នឹង​នៅ​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី ហើយ​ជា​ក្លឹប​ដែល​តែងតែ​ចង់បាន​ខ្ញុំ​”​។ ម៉ូ​រ៉ា​តា បន្តថា “​ខ្ញុំ​គ្មាន​ការខកចិត្ត​អ្វី​ទាំងអស់​។ ខ្ញុំ​លើក​ពាន​បួន​លើក​ជាមួយ Real Madrid ប៉ុន្តែ​ខ្ញុំ​តែងតែ​គិតដល់​រឿង​ពាក់អាវ​ឆេ​ល​ស៊ី​”​។​
​ ​
​ការ​បង្វែរ​គោលដៅ​រប​ស់​ឆេ​ល​ស៊ីម​កលើ ម៉ូ​រ៉ា​តា គឺជា​សេចក្តីថ្លែងការណ៍​ដ៏​ច្បាស់លាស់​របស់​ក្លឹប ដើម្បី​បង្ហាញ​ការគាំទ្រ​ចំពោះ​លោក កុន​តេ ដែល​បាន​ចុះកិច្ចសន្យា​ថ្មី​ពីរ​ឆ្នាំ​បន្ថែមទៀត​៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata)

ទីតាំងផ្សាយពាណិជ្ជកម្ម