ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំមន្រ្តីជំនាញនីមួយៗ ចុះទៅត្រួតពិនិត្យដោយផ្ទាល់ អំពីស្ថានភាពអាងស្ដុកទឹកបឹងត្របែក ក្នុងមូលដ្ឋានខណ្ឌចំការមន នៃ រាជធានីភ្នំពេញ ហើយក៏បានបន្តដំណើរចុះពិនិត្យ ការចាក់អាចម៍ដី ដើម្បីស្ថាបនាផ្លូវ នៅអមជុំវិញ អាងស្ដុកទឹកស្អុយបឹងត្របែក និង បន្តចុះពិនិត្យមើល អំពីផលប៉ះពាល់ផ្សេងៗ នៅជុំវិញ អាងស្ដុកទឹកស្អុយបឹងត្របែក ដែលស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៃរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា អាងស្តុកទឹកស្អុយបឹងត្របែងនេះ គឺមានសារៈសំខាន់ ក្នុងការរំដោះទឹកជំនន់ ទឹកភ្លៀង នារដូវវស្សា និង ទឹកប្រើប្រាស់រួច នៅតាមផ្ទះ ៕/V-PC