ដោយ:អង្គារ៍ហេង-ចាន់តូ/ភ្នំពេញ: បុរសម្នាក់បានស្ទុះរត់ចូលរថយន្តខណៈកំពុងដើរតាមផ្លូវសុខៗ បណ្តាលឱ្យរថយន្តកិនស្លាប់ភ្លាមៗ កាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅផ្លូវបេតុងក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរូបនោះឈ្មោះពៅ ពេជ្រ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ក្រោយកើតហេតុរថយន្តបានបន្តដំណើរទៅមុខបាត់ស្រមោល ចំណែកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕