ដោយៈទេពកង្រី/កំពង់ឆ្នាំង: កម្លាំងការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង កាលបីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២២ម្សិលមិញនេះ បានសហការជាមួយពេទ្យសត្វស្រុក ពេទ្យសត្វភូមិ ក្រុមប្រឹក្សាឃុំ មេភូមិ បើកយុទ្ធនាការចាក់វ៉ាក់សាំងដុំពកស្បែក លើសត្វគោ ជូនប្រជាពលរដ្ឋរស់នៅភូមិខ្នារកណ្ដាល ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា យុទ្ធនាការនេះមានបំណងទប់ស្កាត់ជាមុន នៃការឆ្លងរាលដាលនៃជម្ងឺដុំពកលើស្បែកគោ ក្របីដែលកន្លងមកធ្លាប់បានកើតម្តងលើសត្វគោក្របីរបស់បងប្អូនដែលជាកម្កាំងអូសទាញ ។
ជាលទ្ធផលនៃការចាក់វ៉ាក់សាំងលើគោក្របីរបស់បងប្អូនប្រជាពលរដ្ឋក្រុមការងារលោកបានធ្វើការចាក់ជូនបងប្អូនប្រជាពរដ្ឋបានចំនួន៧២គ្រួសារ ដែលមានសត្វគោសរុបចំនួន ៩០០ក្បាល។
នៅក្នុងឱកាសនោះផងដែរ លោក ហ៊ុន លី ក៏បានធ្វើការអប់រំផ្សព្វផ្សាយ និងផ្ដាំបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានសត្វគោកើតជំងឺដុំពកលើស្បែកត្រូវមានការប្រុងប្រយត្ន័ និងយកចិត្តទុកដាក់ថែទាំសត្វគោឲ្យបានល្អ ដើម្បីចៀសវាងការឆ្លងរីករាលដាលទៅសត្វគោផ្សេងៗទៀត។
នាឱកាសនោះ លោកក៏បានធ្វើការបែងចែកថ្នាំ និងសម្ភារៈប្រើប្រាស់មួយចំនួនដល់ពេទ្យសត្វស្រុក ពេទ្យសត្វ ភូមិ ឃុំ ដើម្បីទុកចាក់ជូនបងប្អូនប្រជាពលរដ្ឋដែលមានសត្វគោកើតជំងឺដុំពកនៅលើស្បែកតាមបណ្តាភូមិផ្សេងៗបន្តទៀត៕