លោក លន់ សុភ័ក្រ្ត មន្រ្តីក្របខ័ណ្ឌ លេខាធិការរដ្ឋបាល ថ្នាក់លេខ៧ ជាស្មៀនសង្កាត់ចោមចៅទី១ ត្រូវបាន សាលារាជធានីភ្នំពេញ ចេញសេចក្តីសំរេច ផ្ទេរភារកិច្ច ឱ្យមកបំរើការងារ ជាមន្រ្តីនៅសាលារាជធានីភ្នំពេញ ដោយរង់ចាំការសំរេច ពីក្រសួងមហាផ្ទៃ និងជំនួសដោយ លោក សូ ភ័ក្រ្តលំពង្ស មន្រ្តីក្របខ័ណ្ឌលេខាធិការរដ្ឋបាល ថ្នាក់លេខ៦ ដែលបច្ចុប្បន្ន ជាអនុប្រធានការិយាល័យ លេខាធិការក្រុមប្រឹក្សា ខណ្ឌពោធិ៍សែនជ័យ មកទទួលមុខងារថ្មី ជាស្មៀន សង្កាត់ចោមចៅទី១ និងរង់ចាំសេចក្តីសំរេច ពីក្រសួងមហាផ្ទៃ ។