ដោយ: ភ្នំខៀវ / បាត់ដំបងៈ មន្ត្រីជំនាញបានរកឃើញពលករខ្មែរចំនួនពីរនាក់ វិជ្ជមានកូវីដ- ១៩ ខណ:ជាច្រើននាក់ទៀតបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក និងអប់រំ ហើយឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ ២០២២ កន្លងមកនេះ កម្លាំងចម្រុះការពារគោលដៅតំបន់ព្រំដែន បានទទួលពលករខ្មែរពីភាគីទាហានថៃសរុបចំនួន ៣៧នាក់ នៅត្រង់ចំណុចភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្ត បាត់ដំបង។ ក្នុងចំណោមពលករទាំងអស់ក្រុមគ្រូពេទ្យបានរកឃើញពលករស្ត្រីម្នាក់ ជាមួយកូនតូចម្នាក់ទៀតវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបញ្ជូនទៅមណ្ឌលដើម្បីព្យាបាល។
ក្រៅពីពលករដែលវិជ្ជមានកូវីដ-១៩ មន្ត្រីជំនាញក៏បានពិនិត្យលើពលករដែលមានកាតចាក់វ៉ាក់សាំងរួចបានអប់រំណែនាំរួចហើយអនុញ្ញាតិឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ រីឯមួយចំនួនទៀតបានបញ្ជូនទៅកាន់មណ្ឌលធ្វើចត្តាស័ក ដើម្បីអនុវត្តតាមវិធានសុខាភិបាល៕