ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ លោកជា ពិសី អភិបាលខណ្ឌទួលគោក អមដំណើរដោយ លោក លោកស្រី ប្រធានការិយាល័យ មន្ត្រីរាជការ ចូលមកថ្វាយបង្គំ និងប្រគេនទេយ្យទាន ចំពោះព្រះ បវរមុនី ងិន ឃីម ព្រះចៅអធិការវត្តនាគវ័ន និងជាព្រះអនុគណ ខណ្ឌទួលគោក។

ទេយ្យទានទាំងនោះ មានអង្ករ ១០០ គីឡូក្រាម ទឹកក្រូច ៥កេស ទឹកសុទ្ធ ១០កេស និងបច្ច័យ ៥០០.០០០ រៀល សម្រាប់រៀបចំ ពិធីបុណ្យមាឃបូជា ដែលជាបុណ្យ សាសនា ដ៏សំខាន់មួយ ក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា៕/V-PC