ដោយៈ សុផល / ភ្នំពេញៈ ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលកម្ពុជា ៤.០ បានបន្តរៀបចំ “វគ្គបណ្ដុះបណ្ដាល អក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍” សម្រាប់មន្ត្រី បុគ្គលិកឯកជន ក្នុងវិស័យទេសចរណ៍ និងសហគ្រិន/ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ ក៏ដូចជា ភាគីពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
វគ្គបណ្ដុះបណ្ដាល លើមុខវិជ្ជាកុម្ម៉ងតិ៍មុខម្ហូបឌីជីថល E-Menu សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នេះ សម្រាប់យកទៅអនុវត្ត ដើម្បីជាការចូលរួមទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) ។ ការបណ្តុះបណ្តាលនេះ ផ្ដោតទៅលើការបង្កើត បញ្ជីរាយមុខម្ហូប នៅលើប្រព័ន្ធអនឡាញ ដើម្បីចូលរួមកាត់បន្ថយ ការកាន់បញ្ជីក្រដាសដោយដៃផ្ទាល់។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់រាជរដ្ឋាភិបាល ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងការបន្តទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែង ថ្មី ប្រភេទអូមីក្រុង (Omicron) នារយៈកាលចុងក្រោយនេះ៕/V