រដ្ឋមន្ត្រីពាណិជ្ជកម្ម ណែនាំមន្ត្រីក្រោមឱវាទ បញ្ចៀសដាច់ខាត លើការយកកម្រៃសេវា ក្រៅផ្លូវការពីពលរដ្ឋ
ដោយ: ពៅនិមល / ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់សារជាថ្មី ដល់មន្ត្រីក្រោមឱវាទទាំងអស់ថា ត្រូវបង្កើនការយកចិត្តទុកដាក់ បំពេញការងារឲ្យល្អប្រសើរ ពិសេសបញ្ចៀសដាច់ខាត ការទាមទារកម្រៃ សេវាក្រៅផ្លូវការ ពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផ្សេងៗ ដែលផ្ទុយពីខ្លឹមសារប្រកាស រួម ស្តីពីកម្រងសេវាសាធារណៈ រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។