ដោយ : ប.ជ័យ / បន្ទាយមានជ័យ:នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបាន បើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការផ្សព្វផ្សាយ អំពីរបៀបប្រើប្រាស់ប្រពន្ធ័គ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណា ចក្រកម្ពុជាសម្រាប់មន្ត្រីនគរបាល និងសម្រាប់ម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋាន នៅលើទូរសព្ទ័ដៃ (Foreigners present in Cambodia System(FPCS)ដល់លោក លោកស្រីអធិការ អធិការរង ស្រុក/ក្រុងទាំងប្រាំបួននិងលោកនាយប៉ុស្តិ៍ ទាំង៦៥ផងដែរ។
លោកឧត្តមសេនីយត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារគ្រប់គ្រងជនបរទេសនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញអំពីការបង្កើតគណនី(Account) លើទូរសព្ទ័នៃប្រពន្ធ័(FPCS)ដល់លោកអធិការ អធិការរងទទួលបន្ទុកនិងមេប៉ុស្តិ៍ទាំងអស់ងាយស្រួលក្នុងការគ្រប់គ្រងជនបរទេស តាមមូលដ្ឋានដែលខ្លួនគ្រប់គ្រង។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា :ការបង្កើតឲ្យមានប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា(FPCS : Foreigners Present in Cambodia System ) ដើម្បីងាយស្រួលដល់នគរបាលក្នុងការគ្រប់គ្រង ជនបរទេស និងសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម តាមប្រពន្ធ័បច្ចេកវិទ្យា៕សរន