ដោយៈទេពកង្រី/កំពង់ឆ្នាំងៈយុវជនម្នាក់បានហែលទឹកលេងជាមួយមិត្តភក្តិបណ្តាលឱ្យលង់ទឹកស្លាប់នៅរសៀលថ្ងៃទី១៧ខែកុម្ភៈនេះនៅចំណុចទំនប់យុទ្ធសាស្ត្រ ស្ថិតក្នុងភូមិស្វាយពក ឃុំស្វាយ ស្រុកសាគ្គីមានជ័យ។ ក្រោយហេតុការណ៍ប្រជាពលរដ្ឋបានជួយរាវរកចំណាយពេលជាងមួយម៉ោងទើបរកសពឃើញ។
នាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំស្វាយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចិត្ត អាយុ ២០ ឆ្នាំ។មានទីលំនៅភូមិផ្សារត្រាត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ។
យោងតាមប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថា ដំបូងជនរងគ្រោះជាមួយមិត្តភក្តិដែលមានគ្នាពីប្រាំទៅប្រាំមួយនាក់ បាននាំគ្នាមកលេងនៅកន្លែងកើតហេតុ។ពេលកំពុងទឹកលេងសប្បាយមួយសន្ទុះក៏នាំគ្នាមកសម្រាកលើពំនូកខ្សាច់ទើបដឹងថា បាត់មនុស្សម្នាក់ ទើបភ្ញាក់ផ្អើលដល់អ្នកភូមិជួយរាវរក៕សរន