ដោយៈវ៉ៃកូ/ស្វាយរៀងៈ លោក លឹម សៀងហេងអភិបាលក្រុងបាវិតកាលពីព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២២បានអញ្ជើញ ចែកវិញ្ញាបនបត្របណ្តោះអាសន្នបច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ និងវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ជូនដល់បេក្ខជនប្រឡងជាប់ផ្នែកអប់រំបច្ចេកទេសឆ្នាំទី៣ ជំនាន់ទី២ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០-២០២១។
នៅក្នុងឳកាសនោះ លោក លឹម សៀង ហេង អភិបាលក្រុងបាវិតក៏បានចែករំលែកនូវបទពិសោធន៍ល្អៗជូន ទៅដល់ប្អូនៗជាសិស្សានុសិស្ស។លោកក៏បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ដល់សិស្សសរុបចំនួន៨៣នាក់ (ស្រី ៥០នាក់ )ជា កាបូបស្ពាយនិងថវិកាមួយចំនួន៕សរន