មាន​ដឹង​អត់ថា​ជំងឺ​មុន​បង្កឡើង​ដោយសារ​អ្វីខ្លះ​?

2914
ចែករម្លែក

​ជំងឺ​មុន​កើតឡើង​នៅពេល ដែល​ក្រពេញ​បញ្ចោ​ញ​ជាតិ​ប្រេង​ឬ សេ​បូម ដែល​ស្ថិតនៅ​គល់​រោម​មាន ការ​ភ្ញោ​ច​ច្រើន​ក្នុងពេល​ពេញវ័យ ឬ ដោយសារតែ​បម្រែបម្រួល​អ័រម៉ូន​។ ប្រេង​សេ​បូម​គឺជា​សារ ធាតុ​ធម្មជាតិ​មួយ ដែល​ផ្តល់​ភាព​រំអិល និង​ការពារ ស្បែក​។ កាលណា​ប្រេង​មួយ​នេះ​ផលិត កាន់តែច្រើន គឺ​ជាប់ទាក់ទង​នឹង​ការ ប្រែប្រួល​របស់​ឥរិយាបថ​មនុស្ស ហើយ វា​ក៏​នាំឱ្យ​មានការ ស្ទះ​ដល់​គល់​រោម​បាន ដែរ​។ រឿងនេះ​នឹង​បង្ក​ឱ្យទៅជា Whit- ehead បើសិនជា​វា​ត្រូវបាន​គ្រប ដណ្តប់ ដោយ​ស្រទាប់​ស្បែក ឬ​ប៉ះពាល់​នឹង ខ្យល់ នឹង​ទៅជា Blackhead វិញ​។ គល់​រោម​ដែល ស្ទះ​នឹង​រីក​ធំៗ​ទៅ​បន្តិច ម្តងៗ​រហូត​ទៅជា​ដុំ​មុន​កើតឡើង​។ នៅពេល​គល់​រោម​រីក​ធំ ជញ្ជាំង​របស់​វា ប្រហែលជា​បែក ដែលជា​ហេតុនាំឱ្យ មាន​សារធាតុ​រលាក​កើតឡើង និង​បាក់តេរី​លើ​ស្បែក​ចូល ទៅក្នុង​ស្រទាប់​ជ្រៅៗ របស់​ស្បែ​កបាន ទៅជា​ការ​រលា​កបាន​។ នៅពេលនេះ​វា​អាច​ទៅជា​ខ្ទុះ​ផង មុន​ផង និង​គីស​ទៀត​។​
​ ​
​ខាងក្រោម​នេះ​គឺជា​កត្តា​មួយ ចំនួន​ដែល​មិនមែនជា​ដើមហេតុ​នាំ ឱ្យ​កើតមុន​ឡើយ​:
​អាហា​រៈ ឪពុកម្តាយ​ច្រើនតែ ប្រាប់​កូន​វ័យ​ជំទង់​របស់ខ្លួន​ឱ្យ​ចៀសវាង ការ​ញ៉ាំ​ភី​ហ្សា និង​អាហារ ចៀន ខណៈ ពេលដែល​វា​ប្រហែលជា​មិនល្អ​សម្រាប់ សុខភាព​ទូទៅ តែ​វា​ក៏​មិនមែន​នាំឱ្យ​កើត មុន​ដែរ​។ ថ្វីបើ​ការសិក្សា​ថ្មីៗ​មួយចំនួន បាន​បញ្ជាក់ថា របប​អាហារ​មាន​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់ ទឹកដោះគោ​និង​សូកូឡា​ធ្វើ ឱ្យ​មុន​មាន បញ្ហា​កាន់តែខ្លាំង តែ​វា​មិន ប្រាកដ​ឡើយ​។​
•
​ភាព​គ​គ្រិ​ចៈ Blackhead គឺជា​ជាតិ​ប្រេង​ដែល​ធ្វើ​អុកស៊ីតកម្ម មិនមែន​ជាការ​គគ្រិច​ឡើយ​។ ញើស​មិន ធ្វើឱ្យ​កើតមុន​ទេ ហើយ​វា​ក៏ត្រូវ​បាន ផលិត​ចេញ​នៅ​ក្រពេញ​ផ្សេង​ក្នុង​ស្បែក ដែរ​។ ម្យ៉ាងទៀត​ការដែល​លាង​សម្អាត ខ្លាំងពេក​អាចធ្វើឱ្យ​ស្បែក​ទៅជា​ស្ងួត និង​រលា​កបាន​។​

•​ស្ត្រេ​សៈ អ្នកខ្លះ​ពិបាកចិត្ត ដោយសារតែ​កើតមុន ដូច្នេះ​ពួកគេ ក៏​ញិច​វា​ចេញ​ហើយក៏​ធ្វើឱ្យ​វា​កើត ឡើង កាន់តែ​យូរ​ដែរ​។ យ៉ាងណាមិញ ស្ត្រេ​ស មិនមែន​ដើរតួនាទី​ច្រើន​លើ​ការបង្កើត ជា ជំងឺ​មុន​ឡើយ​។​
​ ​
​ជា​ម្តងម្កាល ខាងក្រោម​នេះ​អាច ជា​កត្តា​នាំឱ្យ​អ្នកជំងឺ​មួយ ចំនួន​ចេញ​មុន លើ​មុខ​ដែ​រៈ​

•​ដំណ​ពូ​ជៈ បើសិនជា​ឪពុកម្តាយ ម្នាក់​របស់​អ្នកមាន​ជំងឺ​មុន​ធ្ងន់ធ្ងរ​វា​ទំនង ជា​ធ្វើឱ្យ​អ្នក​កើតមុន ឬ​ពិបាក​គ្រប់គ្រង ការកើត​មុន​ដែរ​ហើយ​
•
​ស​ម្ពា​ធៈ សម្រាប់​អ្នកជំងឺ​ខ្លះ ការ​មាន​សម្ពាធ​ពី​ការពាក់​មួកសុវត្ថិភាព អាចធ្វើឱ្យ​កើតមុន​ដែរ​។​
•
​ថ្នាំៈ ថ្នាំ​ខ្លះ​ប្រហែលជា​ធ្វើ ឱ្យ​មុន​កាន់តែ​ធ្ងន់​ដូចជា ថ្នាំ​ដែលមាន ជាតិ Iodides, bromides, ឬ​ថ្នាំ​ចាក់ ឬ​លេប​ប្រភេទ Steroids ជាដើម​
•
​ការងា​រៈ ការងារ​ខ្លះ​ការ ប៉ះពាល់​នឹង​ផលិតផល​រោងចក្រ​ដូចជា​ប្រេង​កាត់​អីវ៉ាន់​ប្រហែលជា បង្កើតបាន ជាមុន​លើ​ស្បែក​ដែរ​។​
•
​ផលិតផល​សម្អាងៈ ផលិតផល សម្អាង​មុខមាត់ និង​ថែរក្សា​ស្បែក​ខ្លះ អាចធ្វើឱ្យ​ស្ទះ​រន្ធ​ញើស ដែលនាំឱ្យ​កើតមុន​បានដែរ ៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ