ដោយ​:​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: សម្រាប់​ព្រឹត្តិការណ៍ AFF U-23 Championship 2022 ពូ​ល B ដែល​មានតែ​២​ក្រុម​នោះ​ទើបតែ​ចាប់ផ្ដើម​ការ​​ប្រកួត​នៅ​យប់​ថ្ងៃទី​១៨ កុម្ភៈ​នេះ​ទេ ។​

​ដំបូង​ឡើយ​ពូ​ល B ក៏មាន​ក្រុម​ចំនួន​៤​នៅក្នុង​នោះ​ដូច​ពូ​ល A ដែរ​តែ​ដែល​ក្នុងនោះ​គឺ​ក្រុម​ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា ឡាវ និង ម៉ាឡេស៊ី​​តែ​បន្ទាប់ពី​ការដកខ្លួន​ថយ​របស់​ក្រុម​ឥណ្ឌូនេស៊ី និង ក្រុម​មី​យ៉ាន់​ម៉ា​ដោយសារ​សមា​ជិ​ក្រុម​របស់ខ្លួន​ត្រូវ​រំខាន​ដោយ​កូ​វីដ ១៩ នោះបាន​ធ្វើ​ឲ្យ​ពូ​ល B នៅសល់តែ​២​ក្រុម​ប៉ុណ្ណោះ គឺ​ក្រុម​ម៉ាឡេស៊ី និង ឡាវ ។​

​ពេលនេះ​មានតែ​មួយ​ប្រកួត​ប៉ុណ្ណោះ គឺ​ម៉ាឡេស៊ី​ប្រកួត​ជាមួយ​ក្រុម​ឡាវ​។ នរណា​ក៏មាន​ជំនឿ​ចិត្ត​ដែរ​ថា​ក្រុម​ម៉ាឡេស៊ី​នឹង​​កក់​កៅអី​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រួចទៅហើយ​ព្រោះ​នៅក្នុង​ប្រវត្តិ​ប្រកួត​កន្លងមក​ឡាវ​ទោះជា​ក្រុម​ក្នុង​ប្រភេទ​អាយុ​ណា​ក៏​ពុំ​ធ្លាប់​​មាន​ប្រវត្តិ​ឈ្នះ​ក្រុម​ម៉ាឡេស៊ី​ដែរ​៕​