ដោយៈសុខុម/ក្រចេះ៖មានរថយន្តសាំយ៉ុងជាច្រើនគ្រឿងបានសម្រុកដឹកជញ្ជូនផលអនុផលព្រៃឈើពីស្រុកកែវសីមាខេត្តមណ្ឌលគិរី តាមបណ្ដោយផ្លូវជាតិលេខ ៧.A .ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ បន្តទៅមុខឆ្ពោះទៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាមនិងព្រៃវែងយ៉ាងរលូន និង គ្មានការលាក់លៀម។

ប្រភពរាយការណ៍បានឲ្យដឹងថាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានរថយន្តដឹកឈើទាំងយប់ទាំងថ្ងៃហាក់បីដូចជាមិនខ្លាចសមត្ថកិច្ចដែលមានស្នាក់ការនៅតាមដងផ្លូវទាល់តែសោះ។
ទីរួមស្រុកស្នួលខេត្តក្រចេះគឺជាច្រកឆ្លងកាត់បទល្មើសដឹកជញ្ជូនឈើពិសេសនៅពេលយប់ពីស្រុកកែវសីមានិងពីខេត្តស្ទឹងត្រែង។រថយន្តដឹកឈើទាំងអស់នោះត្រូវបានដឹកជញ្ជូនគ្រប់ប្រភេទមានឈើលេខ២និងឈើប្រណិតគឺត្រូវឆ្លងកាត់ស្រុកស្នួលខេត្តក្រចេះឆ្ពោះទៅព្រំដែនប្រទេសវៀតណាមនិងឈើលេខ២ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ។
អ្នករាយការណ៍បញ្ជាក់ថា ការដឹកជញ្ជូនឈើមួយរយៈចុងក្រោយនេះអ៊ូអរជាងមុន តែការបង្រ្កាបស្ងាត់ស្ងៀមល្អគួរជាទីចាប់អារម្មណ៍ដែរ៕សរន