សម្ល​ម្សៅ​

3146
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​
– ត្រី​រ៉ស ១​ក្បាល​
– គ្រឿង​បុក (​រំដេង រមៀត ស្លឹក​ក្រូច ខ្ជាយ ខ្ទឹមស ខ្ទឹមក្រហម​មួយ​ចំហៀង​)
– ស្ករស ១​ស្លាបព្រា​បាយ​
– អំបិល កន្លះ​ស្លាបព្រា​បាយ​
– ប៊ីចេង ១​ចុង​ស្លាបព្រា​បាយ​
– អង្ករ ២​ក្ដាប់ (​ត្រាំ​ទឹក​)
– ត្រាវ​
– ត្រឡាច ២​ផ្លែ
– ស្លឹក​ខ្ទឹម​
– ស្លឹក​បាស ២​ដុំ​
– ប្រហុក ២​ត្រី​
– ម្ទេស (​ដាក់​ក៏បាន អត់​ក៏បាន​)

+ វិធី​ធ្វើ​
– ត្រាវ​ចិត​សំបក​ចេញ ពុះ​ជា​ដុំៗ​ធំ​ល្មម ត្រឡាច​ពុះ​ជា​ពីរ​រួច​ចិត​ទទឹង​ជា​បន្ទះ​ល្មម​អាច​ឆាប់​ផុយ និង​មិនឆាប់​រលួយ ។​
– យក​អង្ករ​ដែល​ត្រាំ​ទឹក​ហើយ កិន ឬ​បុក​ឲ្យ​ម៉ដ្ឋ​ដូច​ម្សៅ ។​
– ដាក់​ដាំទឹក​សម្ល ទុក​ឲ្យ​ពុះ ពេល​ទឹក​ពុះ​ជ្រុំប្រហុក រួច​ដាក់​ដួស​ទឹក​សម្ល​ដាក់​ចាន​ម្សៅ​អង្ករ​ដែល​បុក សម្រិត​យក​ទឹក​ម្សៅ​ដាក់​ក្នុង​ឆ្នាំងសម្ល បន្ទាប់មក ដាក់​ត្រាវ​មុន​ដើម្បី​ឲ្យ​វា​ផុយ​ជាមុន​ទុក​៣​នាទី ដាក់​អំបិល ស្ករស ប៊ីចេង និង​ត្រី​ទុក​ឲ្យ​ពុះ​ម្ដងទៀត​សឹម​ដាក់​ត្រឡាច និង​គ្រឿង​បុក​ចូល​ទុក​ឲ្យ​ពុះ ប្រហែល​បី​នាទី​ទៀត សឹម​ដាក់​ស្លឹក​បាស​ចូល​ទុក​ឲ្យ​ឆ្អិន​បន្លែ​បន្តិច​ដួស​ដាក់​ចាន​ហាន់​ម្ទេស ដាក់​ពីលើ រួច​ជាការ​ស្រេច ៕ ប្រភព​: Housewife