Views: 177 Post navigation ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក មីយ៉ាកេ ស៊ីហ្គោ(Miyake Shingo) អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុនកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងសវនាការនេះលោកអនុរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភមកកាន់ប្រទេសជប៉ុន។លោកមានការជឿជាក់ថា នាពេលខាងមុខនេះ ចំណងមិត្តភាព សាមគ្គីភាពនៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ជាពិសេសការជំរុញអ្នកវិនិយោគជប៉ុនមកកម្ពុជា។ លោក ញឹក ប៊ុនឆៃ មេដឹកនាំគណបក្សខ្មែររួបរួមជាតិ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់ យោបល់ បានគាំទ្រ និងអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានអំពាវនាវទៅកាន់អាជ្ញាធរនៅទូទាំងប្រទេសបង្កលក្ខណៈងាយស្រួលដល់គ្រប់បណ្ដារគណបក្សនយោបាយដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃអាចធ្វើសកម្មភាពនយោបាយបានដោយគ្មានការរារាំង។