ដោយៈទេពកង្រី/កំពង់ឆ្នាំង:កាលពីរសៀលថ្ងៃទី ១៧ខែកុម្ភៈម្សិលមិញនេះគណៈកម្មាធិការមូលដ្ឋាននៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី ស៊ី សុវណ្ណ ស្នងការរងទទួលផែនការងារធនធានមនុស្សនិងជា អនុប្រធានគណៈកម្មការមូលដ្ឋាននិងជាតំណាងលោកឧត្តមសេនីយ៍ទោ ខូវលីបានប្រគល់ថវិកាឧបត្ថម្ភរបស់សមាគម មិត្តនគរបាលជូនដល់ លោកស្រី ម៉ិចហៀង ជាភរិយាសពលោកវរសេនីយ៍ត្រី ហុង សំអឿនអតីតអនុប្រធានការិយាល័យ កណ្ដាលមធ្យោបាយនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដែលបច្ចុប្បន្នចូលនិវត្តន៍,លោកស្រី ង៉ែត យ៉េត ជាភរិយាសព លោកអនុសេនីយ៍ឯក អ៊ឹម សាវីអតីតនាយផ្នែកការរិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំងចូលនិវត្តន៍និងបានទទួលមរណភាព លោកវរសេនីយ៍ទោ ជិន សាលី អតីតអធិការរងនគរបាល ស្រុករលាប្អៀរ ជាស្វាមីរបស់សពលោកស្រី ជ័យ សុខា៕/PC