ដោយ: ប.ជ័យ / បន្ទាយមានជ័យ:នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យជាឪពុកចុងចាប់រំលោភកូនស្រីដើមនោះទៅអោយសាលាដំបូងខេត្តបន្ទាយមានជ័យចេញដីការឃុំខ្លួនហើយ ។

 លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ជនសង្ស័យជាឪពុកចុងឈ្មោះ ខាន់ សាវុធ អាយុ ៤០ ឆ្នាំ នៅភូមិសូភីជើង ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ចំណែកកូនស្រីដើមជាអនិតិជននោះមានឈ្មោះ សវសអ អាយុ១៥ឆ្នាំ រស់នៅក្នុងបន្ទុក ។

 លោកអធិការបានបន្តថា ក្នុងពេលកើតហេតុចុងក្រោយ ក៍បែករឿងល្មើសនេះគឺជនរងគ្រោះនិងម្តាយ រួមទាំងជនសង្ស័យ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំគ្នាទៅលេងកូនប្រុសម្នាក់ទៅទៀតដែលបួសនៅវត្ត ភ្នំដី ឃុំតាគង់ ស្រុកម៉ាឡៃ ។

ពេលត្រឡប់មកវិញតាមផ្លូវពេលយប់ ក៏នាំគ្នាសុំផ្ទះរបស់ឈ្មោះប៉ុច ភេទប្រុស នៅភូមិគុត្តសត ឃុំគុត្តសត ស្រុក អូរជ្រៅ ដើម្បីស្នាក់នៅមួយយប់ ។

ក្រោយពីហូបបាយពេលល្ងាចរួច  នាព្រលប់នោះ  ម្តាយជនរងគ្រោះបានចេញមកអង្គុយលេងក្រៅផ្ទះ ។

ជនសង្ស័យបានឆក់ឱកាសចូលទៅចាប់កូនដើមរងគ្រោះរំលោភ តែនាងស្រែក ។ពេលនោះម្តាយនាងមកទាន់ក៏កើតរឿងប្រតាយប្រតប់គ្នា ។

ជនសង្ស័យ ក៏សារភាពប្រាប់ប្រពន្ធចុង ដែលជាម្តាយកូនដើមឬក្មេងស្រីរងគ្រោះនូវការពិតថា តាមពិតខ្លួនបានលួចរួមរក្សនឹងនាងជាច្រើនដងតាំងពីឆ្នាំ២០១៩មក ។

ពេលលឺដូច្នោះ ម្តាយក្មេងរងគ្រោះក៏បានលួចហៅទូរស័ព្ទនិងដាក់ពាក្សបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគុត្តសតៗឃាត់ខ្លួនជនសង្ស័យមកសួរនាំ ។

 នៅចំពោះមុខសមត្ថកិច្ចជនសង្ស័ឈ្មោះ ខាន់ សាវុធ បានសារភាពថា ខ្លួនពិតជាបានលួងលោមផង ចាប់បង្ខំផងរំលោភកូនស្រីដើមរបស់ខ្លួនជាច្រើនដង ពិតប្រាកដមែនតាំងពីឆ្នាំ២០១៩ ។

ហើយមូលហេតុដែលរក្សាយ៉ាងស្ងាត់រឿងនេះ គឺមកពីខ្លួនបានគម្រាមសម្លាប់ចោលទាំងកូនស្រី ទាំងម្តាយឬនរណាក៏ដោយ អោយតែដឹងរឿងនេះ ។

ចំណែកក្មេងស្រីរងគ្រោះក៏បានបំភ្លឺដូចដែលពាក្យឪពុកចុងរបស់នាងបានសារភាពដែរ.។ ហើយនាងលាក់បាំងរឿងនេះ  ព្រោះខ្លាចឪពុកចុងចិត្តពាល ល្មោភកាមនេះសម្លាប់អសារបង់ទាំងនាង ទាំងម្តាយ តាំងពីរយៈពេល០២ឆ្នាំហើយ ។

 លោកវរសេនីយ៍ឯក ឡាយ  គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានអោយដឹងថា៖ ដោយផ្អែកលើបណ្តឹងម្តាយក្មេងស្រីរងគ្រោះ និងការបំភ្លឺពីក្មេងរងគ្រោះ ព្រមទាំងចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចនគរបាលជំនាញរបស់លោកបានរៀបចំសំណុំរឿងនិងបញ្ជូនខ្លួនទៅសាលាដំបូងដើម្បីចាត់ការតាមនិតិវិធីហើយ គឺចាប់ដាក់គុគ៕/PC