ដោយៈមេន នឿន និង អេង វណ្ណ​នី​កា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​/ភ្នំពេញៈនៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ សមាគម​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហមគាំទ្រ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាម៉េរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សំណង់​ចេ​តី​យ៍​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ពីរ​បប​ខ្មែរក្រហម និង​ការចងចាំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នៅ​កណ្ដាល​វាលស្រែ​ក្នុងភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

លោកស្រី នែ​ន​ស៊ី អ៊ី​ស​ស្លី​ក ប្រធាន​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) ថ្លែង​សុន្ទរកថា នៅក្នុង​ពិធី​សម្ពោធ​ចេ​តី​យ៍​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ពីរ​បប​ខ្មែរក្រហម នៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២​។
(​អ្នកស្ម័គ្រចិត្ត​កម្ពុជា​ជំនា​ន់ទី​៣​ខេត្តកំពង់ចាម​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

កម្មវិធី​ពិធី​សម្ពោធ​ចេ​តី​យ៍​មានការ​ចូលរួម​ពី​លោក សៀង ស៊ី​ផាន ក្រុមប្រឹក្សាឃុំ​គគរ​, លោកស្រី នែ​ន​ស៊ី អ៊ី​ស​ស្លី​ក ប្រធាន​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID), អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅ​ឃុំ​គគរ​, លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​។

​ជា​កិច្ច​ចាប់ផ្ដើម លោក សៀង ស៊ី​ផាន ក្រុមប្រឹក្សាឃុំ​គគរ ថ្លែង​អំពី​សារសំខាន់​នៃ​ការចងចាំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ លោក ស៊ី​ផាន រំឭក​អំពី​រឿងរ៉ាវ​ដែល​ខ្លួន​បាន​ឆ្លង​ក្នុង​របប​ខ្មែរក្រហម រួមមាន ការ​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ ការអត់ឃ្លាន និង​ការកាប់សម្លាប់​។ លោក ស៊ី​ផាន បាន​បញ្ជាក់ថា «​រឿងរ៉ាវ​របស់ខ្ញុំ និង​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅ​ភូមិ​ចំការ​សាមសិប គឺ​ត្រូវបាន​រំឭក​នៅ​ទីតាំង​ចេ​តី​យ៍​ដែលជា​ទីតាំង​ប្រវត្តិសាស្ត្រ​»​។ លោក ស៊ី​ផាន បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់ជំនួយ​គឺ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ ដែល​បាន​សាងសង់​ចេ​តី​យ៍​នេះ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បានរៀបចំ​កម្មវិធី​ពិធី​សម្ពោធ​នេះ​ឡើង​។

ពិធី​សម្ពោធ​ចេ​តី​យ៍​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ពី​របប​ខ្មែរក្រហម នៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​(​អ្នកស្ម័គ្រចិត្ត​កម្ពុជា​ជំនា​ន់ទី​៣​ខេត្តកំពង់ចាម​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​លោកស្រី នែ​ន​ស៊ី អ៊ី​ស​ស្លី​ក ប្រធាន​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) ថ្លែង​អំពី​ការពេញចិត្ត និង​គាំទ្រ​ចំពោះ​ការផ្ដួចផ្ដើម​គំនិត​ក្នុងការ​សាងសង់​ចេ​តី​យ៍​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ពីរ​បប​ខ្មែរក្រហម​នៅក្នុង​មូលដ្ឋាន​។​

​លោក តុង សុភា អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​ជា​តំណាង​សមាគម​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅ​ភូមិ​គគរ ថ្លែងថា «​ថ្ងៃនេះ​គឺជា​ថ្ងៃ​ដ៏​មាន​សារសំខាន់​ចំពោះ​ខ្ញុំ និង​អ្នកភូមិ​ចំការ​សាមសិប ក្នុង​ការដាក់​សម្ពោធ​សំណង់​ចេ​តី​យ៍​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ពីរ​បប​ខ្មែរក្រហម​។ ចេ​តី​យ៍​នេះ​គឺជា​ទីតាំង​រំឭក​អំពី​ប្រវត្តិ​រឿងរ៉ាវ​អំពី​ការរស់នៅ​ក្នុង​របប​ខ្មែរក្រហម និង​ការចងចាំ​អំពី​រឿងរ៉ាវ​ទុក​លំបាក​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។ ខ្ញុំ និង​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅក្នុង​ភូមិ​ចំការ​សាមសិប ឃុំ​គគរ បន្ត​ចូលរួម​ផ្ដួចផ្ដើម​គំនិត និង​ចែករំលែក​រឿងរ៉ាវ​រប​ស់​ខ្លួន​ដែល​បាន​ឆ្លងកាត់​ទៅដល់​ក្មេងជំនាន់ក្រោយ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​របប​ខ្មែរក្រហម​វិលត្រឡប់​មកវិញ​។ ជា​ចុងក្រោយ ខ្ញុំបាទ​តំណាង​សមាគម​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែ​ក្រហម​នៅ​ភូមិ​ចំការ​សាមសិប សូម ថ្លែងអំណរគុណ​ដល់ទី​ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) ដែល​បាន​ឧបត្ថម្ភ​ក្នុងការ​សាងសង់​ចេ​តី​យ៍ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ព្រមទាំង​ក្រុមការងារ​ដែល​បាន​គាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើម​នេះ​ឲ្យ កើតចេញ​ជា​រូបរាង​។ សូម​អរគុណ​ដល់​អ្នកស្ម័គ្រចិត្ត​កម្ពុជា ដែល​បាន​ចុះ​ជួប​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​យកចិត្តទុកដាក់​លើ​សុខភាព​របស់គាត់​»​។​

លោកស្រី នែ​ន​ស៊ី អ៊ី​ស​ស្លី​ក ប្រធាន​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) ចូលរួម​ពិធី​សម្ពោធ​ចេ​តី​យ៍​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ពីរ​បប​ខ្មែរក្រហម នៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​(​អ្នកស្ម័គ្រចិត្ត​កម្ពុជា​ជំនា​ន់ទី​៣​ខេត្តកំពង់ចាម​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​បន្ទាប់ពី​ការ​ថ្លែង​សុន្ទរកថា គណៈអធិបតី លោកតា​លោកយាយ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស ចូលរួ​ពិធីបង្វិល ពពិល​នៅ​ជុំវិញ​ចេ​តី​យ៍​ចំនួន​៣​ជុំ បន្ទាប់មក​ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ និង​សូត្រមន្ដ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ពីរ​បប​ខ្មែរក្រហម​។​

​ស្របពេល​កម្មវិធី​សម្ពោធ​ចេ​តី​យ៍​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ពី​របប​ខ្មែរក្រហម ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានរៀបចំ​កម្មវិធី​មួយចំនួនទៀត​ដូចខាងក្រោម​៖
ពិព័រណ៍​រូបថត​អំពី​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​
​នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល អ្នកស្ម័គ្រចិត្ត​កម្ពុជា ជំនា​ន់ទី​៣ ប្រចាំខេត្ត​កំពង់ចាម រៀបចំ​ដាក់តាំង​ពិព័រណ៍​រូបថត​អំពី​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ការចាប់ផ្ដើម​ការសាងសង់​សំណង់​ចេ​តី​យ៍ និង​សកម្មភាព​ការងារ​របស់​ស្ម័គ្រចិត្ត​កម្ពុជា​ចុះ​ជួប​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅ​មូលដ្ឋាន​។ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​នៃ​អនុវិទ្យាល័យ​គគរ និង​អ្នកភូមិ​ជាច្រើន​បាន​ចូល​ទស្សនា​ពិព័រណ៍​រូបថត​នេះ​។ ខាងក្រោម គឺជា​ទស្សនៈ​យល់ឃើញ​របស់​អ្នកចូលរួម ៖

ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដាក់តាំង​ពិព័រណ៍​រូបថត​នៅក្នុង​ពិធី​សម្ពោធ​ចេ​តី​យ៍​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ពី​របប​ខ្មែរក្រហម នៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​
(​អ្នកស្ម័គ្រចិត្ត​កម្ពុជា​ជំនា​ន់ទី​៣​ខេត្តកំពង់ចាម​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​អ៊ំ​ប្រុស អៀង សារឿន យល់ថា «​ការដាក់​តាំង​បង្ហាញ​រឿងរ៉ាវ​របស់​អ្នក​ដែល​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម បាន​រំឭក​ដល់​ខ្ញុំ​អំពី​ការចងចាំ​មិនអាច​បំភ្លេចបាន​នៃ​ការបាត់បង់​សាច់ញាតិ ការលំបាក និង​ការកាប់សម្លាប់​នៅក្នុង​របប​ខ្មែរក្រហម​។ ពិព័រណ៍​នេះ​មាន​សារសំខាន់​ណាស់​ដើម្បី​ឲ្យ​ក្មេងជំនាន់ក្រោយ​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​»​។​

​លោកយាយ មុយ ហ៊ាង លើកឡើងថា «​នៅពេល​ខ្ញុំ​ឃើញ​រូបភាព និង​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ផ្សេងទៀត ខ្ញុំ​នឹកឃើញ​ដល់ពេល​វេលា​លំបាក​ដែល​ខ្ញុំ​ធ្វើការ​នៅ​កងចល័ត​នារី​នៅក្នុង​របប​ខ្មែរក្រហម​»​។

​លោកគ្រូ រស់ បញ្ញា បង្រៀន​មុខ​វិទ្យា​ប្រវត្តិសាស្ត្រ​នៅ​អនុវិទ្យាល័យ​ភូមិ​ថ្មី បង្ហាញ​ចំណាប់អារម្មណ៍​ថា ការដាក់​តាំងពិព័រណ៍​នៅ​ទីតាំង​ចេ​តី​យ៍​នេះ គឺ​ល្អ​ខ្លាំងណាស់​ដើម្បី​ផ្ដល់​ការយល់ដឹង​ពី​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម​បន្ថែមទៀត ដើម្បី​រំឭក​ដល់​ប្រជាជន​កម្ពុជា​ដែល​បាន​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម​។ ខ្ញុំ​ស្នើសុំ​ឲ្យ​មានការ​ដាក់តាំង​ពិព័រណ៍​បែបនេះ​បន្តទៀត ។ ខ្ញុំ​នឹង​ដឹកនាំ​សិស្ស​មក​ធ្វើ​ទស្សនា​កិច្ច​នៅ​ទីតាំង​ចេ​តី​យ៍​នេះ​នាពេល​អនាគត​។

ការចាក់​បញ្ចាំង​វីដេអូរ​ឯកសារ «​កុំ​ស្មាន​បង​ភ្លេច​៖ ខ្មែរ​បាត់បង់​តន្ត្រី រ៉ក់ អេ​ន រ៉ូ​ល​» នៅក្នុង​ពិធី​សម្ពោធ​ចេ​តី​យ៍​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ពីរ​បប​ខ្មែរក្រហម នៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​

ការចាក់​បញ្ចាំង​វីដេអូរ​ឯកសារ «​កុំ​ស្មាន​បង​ភ្លេច​៖ ខ្មែរ​បាត់បង់​តន្ត្រី រ៉ក់ អេ​ន រ៉ូ​ល​»
​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម រៀបចំ​ការចាក់​បញ្ចាំង​វីដេអូរ​ឯកសារ ចំណងជើង​ថា «​កុំ​ស្មាន​បង​ភ្លេច​» ដែល​បង្ហាញ​អំពី​តន្ត្រី វប្បធម៌ និង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ការ​បញ្ចាំង​វីដេអូ​ឯកសារ​នេះ គឺធ្វើឡើង​នៅ​កណ្ដាល​វាលស្រែ​ជិត​ទីតាំង​ចេ​តី​យ៍​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ពី​របប​ខ្មែរក្រហម ដោយមាន​ការចូលរួម​ទស្សនា​របស់​អ្នកភូមិ​ចំការ​សាមសិប​ជាច្រើន​។ ការ​បញ្ចាំង​វីដេអូ​ឯកសារ​នេះ​ចាប់ផ្ដើម​ពី​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ដល់​វេលា​ម៉ោង​៨:៣០​នាទី​យប់​៕សរន

ចេ​តី​យ៍​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ពី​របប​ខ្មែរក្រហម នៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​(​អ្នកស្ម័គ្រចិត្ត​កម្ពុជា​ជំនា​ន់ទី​៣​ខេត្តកំពង់ចាម​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដាក់តាំង​ពិព័រណ៍​រូបថត​នៅក្នុង​ពិធី​សម្ពោធ​ចេ​តី​យ៍​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ពី​របប​ខ្មែរក្រហម នៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​
(​អ្នកស្ម័គ្រចិត្ត​កម្ពុជា​ជំនា​ន់ទី​៣​ខេត្តកំពង់ចាម​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

សិស្សានុសិស្ស​ចូលរួម​ពិធី​សម្ពោធ​ចេ​តី​យ៍​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ពី​របប​ខ្មែរក្រហម នៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​(​អ្នកស្ម័គ្រចិត្ត​កម្ពុជា​ជំនា​ន់ទី​៣​ខេត្តកំពង់ចាម​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ចេ​តី​យ៍​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ពី​របប​ខ្មែរក្រហម នៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​(​អ្នកស្ម័គ្រចិត្ត​កម្ពុជា​ជំនា​ន់ទី​៣​ខេត្តកំពង់ចាម​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)