ដោយៈសុផល/ភ្នំពេញ:សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងជាឥស្សរជនឆ្នើមថ្នាក់ ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារបានផ្ញើសារលិខិត ជូនជនរួមជាតិក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២២នេះសម្តេចបានបង្ហាញនូវក្តីសោមនស្សរីករាយ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនជនរួមជាតិទាំងអស់ ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតាទារកនិងកុមារនិងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនស្ត្រីមានផ្ទៃពោះនិងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ»៕
សូមជូនសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដូចខាងក្រោមនេះ៖