ប្រែសម្រួលៈបំណង(VnExpress)៖វៀតណាមកាលពីយប់ថ្ងៃសុក្របានប្រកាសអ្នកឆ្លងកូវីដ១៩ច្រើនបំផុតមិនដែលធ្លាប់មាន គឺ៤២.៤២៧នាក់នៅ២៤ម៉ោងកន្លងទៅ នៅ៦៣ខេត្តក្រុង។
វាជាចំនួនឆ្លងក្នុងមួយថ្ងៃខ្ពស់បំផុតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហើយទីក្រុងហាណូយនៅតែជាកន្លែងឆ្លងច្រើនជាងគេ គឺចំនួន៤.៥៤៩នាក់ បន្ទាប់មកខេត្តវិញហ្វ៊ុក( Vinh Phuc)ចំនួន២.១៥៨នាក់និងខេត្តក្វាងនិញ(Quang Ninh)ចំនួន២.០១៨នាក់។
ក្រសួងសុខាភិបាល ក៏បានអះអាងអំពីការស្លាប់៨០នាក់ទៀតដោយជំងឺកូវីដ១៩នៅក្នុងក្នុងថ្ងៃដដែល ដែលនាំអោយចំនួនស្លាប់សរុបដោយជំងឺឆ្លងរាតត្បាតនេះឡើងដល់៣៩.៣៥៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុបជាង២,៦៥លាននាក់តាំងពីដើម្បឆ្នាំ២០២០មក។
គិតមកត្រឹមថ្ងៃម្សិលមិញ ប្រជាជនវៀតណាមជាង៦៧លាននាក់ក្នុងចំណោម៩៦លាននាក់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ចំនួនពីរដូស និងប្រមាណ២២លាននាក់បានចាក់ដូសជំរុញទីបី៕
អ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរនៅក្រុងហាណូយកាលពីខែធ្នូឆ្នាំមុន។ហាណូយជំនួសទីក្រុងហូជីមិញជាមជ្ឈមណ្ឌលឆ្លងកូវីដ១៩នៅវៀតណាម
អាជ្ញាធរពិចារណាពន្យារពេលចូលរៀនរបស់សិស្សសាលាបឋមនៅសង្កាត់ខ្លះក្នុងក្រុងហាណូយដោយសារកូវីដ១៩បន្តចម្លងខ្លាំង