ដោយ: សុវណ្ណកុម្ភៈ/ភ្នំពេញ: ព្រឹត្តិការណ៍ AFF U-23 Championship 2022 ពូល B ដែលមានតែពីរក្រុមហើយ ទើបតែចាប់ផ្ដើមការប្រកួតនៅ ថ្ងៃទី១៨ កុម្ភៈម្សិលម៉ិញនេះ លទ្ធផលពិតជាស្មានមិនដល់មែន ។
ឡាវដែលេពុំធ្លាប់មានប្រវត្តិឈ្នះក្រុមម៉ាឡេស៊ីនោះសម្រាប់លើកនេះក្រុមឡាវបានទម្លាក់ក្រុមខ្លាំងមួយនេះបន្ទាប់ពីប្រកួតរយៈពេល៩០នាទីក្រុមឡាវយកឈ្នះក្នុងលទ្ធផល២ទល់១។
ក្រុមម៉ាឡេស៊ីជាអ្នកនាំមុខមុនក្នុងខណៈដែលអ្នកទស្សនាទទួលស្គាល់ថាឡាវពិតជាចាញ់ហើយម៉ាឡេស៊ី ទំនងជាមិនស៊ីឡាវច្រើននោះទេព្រោះពូលនេះមានតែ២ក្រុមហើយមានតែមួយប្រកួតប៉ុណ្ណោះដែលមួយប្រកួតនេះក្រុមណាឈ្នះក្រុមនោះនឹងបានឡើងទៅវគ្គ៤ក្រុមចុងក្រោយ ។
សូមបញ្ជាក់ថាដំបូងឡើយពូល B ក៏មានក្រុមចំនួន៤នៅក្នុងនោះដូចពូល A ដែរតែដោយសារក្រុម ក្រុមឥណ្ឌូនេស៊ីដកខ្លួនថយ ឯមីយ៉ាន់ម៉ាកីឡាករមួយចំនួនរងគ្រោះដោយសារកូវីដ១៩ នោះធ្វើឲ្យពូលនេះមានតែពីរក្រុមប៉ុណ្ណោះគឺម៉ាឡេស៊ីនិងឡាវ។ ពេលនេះម៉ាឡេស៊ីត្រឡប់ទៅផ្ទះវិញចំពោះក្រុមឡាវរង់ចាំលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕