ដោយ: អូរស្មាច់/ឧត្ដរមានជ័យ: មនុស្សប្រុសស្រីចំនួន៦នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់រថយន្តនិងរថយន្តបុកគ្នាលើផ្លូវជាតិលេខ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២១-១២២ ស្ថិតក្នុងភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ រថយន្តប្រភេទដឹកទំនិញធុនតូចម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៦ ពាក់ផ្លាកលេខ ភ្នំពេញ 2AN– 2930 បើកបរដោយឈ្មោះ លុយ ម៉ៅ ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិរស្មីសង្ហារ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បើកបរក្នុងទិសដៅពីលិចទៅកើត បញ្ច្រស់ទិសរថយន្ត FORD RANGER DOUBLE CAB ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2H–3490 បើកបរដោយឈ្មោះ ខាំ បូរ៉ី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិជ្រៃ ឃុំកណ្តែង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
បច្ចប្បន្នកម្លាំងជំនាញនាំរថយន្តទាំងពីរគ្រឿងខាងលើនេះ យកទៅរក្សាទុកនៅអធិការស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធី។ រីឯជនរងគ្រោះ ត្រូវបានរថយន្តពេទ្យដឹកយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕