ប្រែសម្រួលៈបំណង (BLOOMBERG)៖ពួកសេដ្ឋីជំនួញហុងកុងបានសន្យាចូលរួមចំណែកជួយដោះស្រាយការផ្ទុះជំងឺកូវីដ១៩ដ៏អាក្រក់បំផុតរបស់ទីក្រុងនេះអោយវាវិលទៅកាន់ស្ថានភាពអាចគ្រប់គ្រងបានវិញដោយសុំផ្តល់ដីសំរាប់សាងសង់មន្ទីរពេទ្យបណ្តោះអាសន្ននៅពេលទីក្រុងនេះបានបន្ថែមអ្នកឆ្លងកូវីដ១៩ថ្មីជាង៣.៦០០នាក់ទៀតកាលពីថ្ងៃសុក្រនិង៧.៦០០នាក់ទៀតតេស្តិ៍បឋមឃើញវិជ្ជមានកូវីដ។
ពួកគេបានប្រកាសសុំផ្តល់ជំនួយជាដីសង់មន្ទីរពេទ្យដូច្នេះកាលពីល្ងាចថ្ងៃសុក្រ នៅប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំចិន លោកស៊ី ជីនភីង បានអំពាវនាវអោយទីក្រុងនេះ«ចាត់គ្រប់វិធានការចាំបាច់»ដើម្បីទប់ស្កាត់កុំអោយកូវីដ១៩ផ្ទុះកាន់តែខ្លាំង។
ក្នុងកិច្ចប្រជុំរបស់ពួកអ្នកមានហុងកុងកាលពីថ្ងៃសុក្រ ពួកគេបានទទួលស្គាល់តំរូវការបន្ទាន់ដើម្បីសម្រាលស្ថានការណ៍កូវីដ១៩នៅក្នុងទីក្រុងនេះ។
សូមបញ្ជាក់ថា អាជ្ញាធរហុងកុងកំពុងកេណ្ឌប្រមូលគ្រប់ប្រភពធនធានចាប់តាំងពីអ្នកអភិវឌ្ឍន៍អចលនទ្រព្យ រហូតដល់អ្នកបើកតាក់ស៊ី នៅពេលបណ្តាមន្ទីរពេទ្យមិនជាច្រើនប៉ុន្មាននៅក្នុងទីក្រុងនេះកំពុងជោរជន់ដោយអ្នកជំងឺកូវីដ១៩ ហើយមណ្ឌលចត្តាលីស័កក៏ចាល់ដោយសារឆ្លងមួយថ្ងៃរាប់ពាន់នាក់។
ស្ថានភាពកាន់តែអាក្រក់ទៅនៅពេលសីតុណ្ហភាពធ្លាក់ចុះដល់១១អង្សាសេចាប់ពីយប់ថ្ងៃសុក្រ។វាបន្ថែមការលំបាកដល់មន្ទីរពេទ្យដែលកំពុងខ្វះបុគ្គលិកនិងគ្រូពេទ្យខណៈអ្នកជំងឺបុកចូលកាន់តែច្រើន៕
ហុងកុងបន្ថែមអ្នកឆ្លងកូវីដ១៩ថ្មីជាង៣.៦០០នាក់ទៀតកាលពីថ្ងៃសុក្រនិង៧.៦០០នាក់ទៀតតេស្តិ៍បឋមឃើញវិជ្ជមានកូវីដ។បណ្តាមន្ទីរពេទ្យហុងកុងឥឡូវអ្នកកើតកូវីដដណ្តើមគ្រែពេទ្យស្ទើរអស់ហើយបង្ខំអយអ្នកជំងឺមួយចំនួនដេកនៅក្រៅអាគារពេទ្យឬនៅតាមផ្លូវចេញចូលបន្ទប់អ្នកជំងឺ