ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​អំពាវនាវ និង​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ អាជីវករ​លក់ដូរ​ក្នុង​ទីផ្សារ​តូចធំ និង​គ្រប់ផ្នែក​ពាក់​ព​ន្ធ័​បន្ត​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​រដ្ឋបាលខេត្ត ដើម្បី​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ។

​លោក រស់ សុខ គីម ប្រធាន​ផ្សារលើ​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ការណែនាំ​រប​ស់​រដ្ឋបាលខេត្ត​ព្រះសីហនុ អ្នកគ្រប់គ្រង និង​អាជីវករ​នៅតាម​ទីផ្សារ​ទាំងអស់ បាន​ចូលរួម​ធ្វើការ​រៀបចំ កែលម្អ​ទីតាំង​លក់ដូរ មាន​សណ្តាប់ធ្នាប់​របៀប​រៀបរយ មាន​សោភ័ណភាព អនាម័យ និង​គម្លាត​សុវត្ថិភាព កាត់បន្ថយ​ការឆ្លង​រាលដាល រហូតមកទល់​បច្ចុប្បន្ន​បងប្អូន​បាន​បន្ត​ការលក់ដូរ​នៅក្នុង​ស្ថានភាព​ដ៏​ល្អប្រសើរ​៕​