ភ្នំពេញៈលោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ ត្រូវបានផ្ទេរនិងតែងតាំងមុខតំណែង ទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិនាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ នេះបើតាមប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ហើយត្រូវបានបណ្តាញសារព័ត៌មានទទួលបាននៅថ្ងៃនេះ៕