ដោយៈរ៉ាម៉ន/ភ្នំពេញៈលោក ឃឹម ស៊ុន សូដា អភិបាលខណ្ឌនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូល នៅព្រឹកថ្ងៃទី១៩ខែកុម្ភៈនេះឆ្នាំ២០២២នេះបាននាំយកថវិកាចំនួនប្រាំបីលានរៀលទៅប្រគល់ជូនប្រជាសហគមន៍ស្រូវប្រាំង ប្រទះឡាង ក្នុងសង្កាត់ប្រទះឡាង (ចំនួន៣ភូមិ មានភូមិអង្គ ភូមិភានិងភូមិបន្ទះឡាង)ចំនួន៩០គ្រួសារ ដែលកំពុងធ្វើស្រែប្រាំង ដើម្បីយកទៅបូមទឹកពីស្ទឹងព្រែកត្នោតយកមកស្រោចស្រពដំណាំស្រូវ។

នៅក្នុងឱកាសនោះលោកអនុប្រធានគណបក្សខណ្ឌ ក៏បានរំលឹកជូនថា តបតាមការសន្យារបស់លោកកាលពីឆ្នាំកន្លងទៅ ដែលថាបើភូមិទាំងបីខាងលើទទួលបានទិន្នផលស្រូវល្អនឹងទទួលបានលទ្ធផលជោគជ័យពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នោះ លោកនឹងបង្កើនថវិកាឧបត្ថម្ភសម្រាប់បងប្អូនប្រជាសហគមស្រូវប្រាំងនៅពេលនេះ។ បើអាណត្តិនេះ នៅតែបន្តទទួលបានជោគជ័យពីការបោះឆ្នោតបន្ថែមទៀតនោះលោកនឹងបន្តបង្កើនថវិកាឧបត្ថម្ភជូនឱ្យបានរហូតដល់ទី១២លានរៀលប្រជាសហគមន៍ស្រូវប្រាំងបន្ទះឡាង។

លោក ឃឹម ស៊ុនសូដា សុំឱ្យថ្នាក់ដឹកនាំមូលដ្ឋានក្នុងសង្កាត់បន្ទះឡាងទាំងអស់ បន្តយកចិត្តទុកដាក់លើកកម្ពស់ជីវភាព រស់នៅ ក៏ដូចជាដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ៕សរន