ដោយ:ប.ជ័យ / ឧត្តរមានជ័យៈប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យថាបានបង្ហាញនូវ អារម្មណ៍រីករាយនិងពេញចិត្តចំពោះអាជ្ញាធរដែលបាននឹងកំពុងអភិវឌ្ឍន៍នៅទីនោះគឺស្របតាមសំណូមពរហើយ ។ទោះ យ៉ាងណាបងប្អូនបានស្នើសុំជួយអភិវឌ្ឍន៍បន្ថែមដើម្បីឱ្យកាន់តែរីកចម្រើនថែមទៀត។

ពលរដ្ឋបានឱ្យដឹងកាលពីថ្ងៃទី១៨ ខែកុម្ភ:ឆ្នាំ២០២២ថា ហេដ្ឋារចនាសម្ពន្ធ័នានារួមទាំងប្រពន្ធ័លូ ផ្លូវក្រាលកៅស៊ូ ចាក់បេតុងនិងក្រួសក្រហម មានខ្វាត់ខ្វែងក្នុងមូលដ្ឋានធ្វើឲ្យសង្កាត់មានការកែប្រែមុខមាត់ថ្មីហើយផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរដឹកជញ្ជូននិងកាលរស់នៅ។ទាំងនោះក៏ជាការខិតខំប្រឹងប្រែងរបស់មន្រ្តីអាជ្ញាធរមានសមត្ថកិច្ចនិងដៃគូអភិវឌ្ឍន៍ រួមមន្ត្រីក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ក៏ដូចមន្ត្រីគណបក្សនៅមូលដ្ឋានសាមីផង ។

លោក ចៀប តុប ចៅសង្កាត់សំរោងបានប្រាប់ថាសង្កាត់សំរោង/មានភូមិចំនួន១៨ភូមិមានប្រជាពលរដ្ឋចំនួន២០.៥៧៦ នាក់ ( ស្រី១០ ៦២៧នាក់ )។អាយុ១៨ឆ្នាំឡើងឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន១២.៨៨០នាក់(ស្រី៦.៦៥៤នាក់)។
មានខ្នងផ្ទះសរុបចំនួន៤៣៤១ខ្នងផ្ទះ។មានប្រពន្ធ័ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលក្រួសក្រហមនឹងផ្លូវចាក់បេតុងជាច្រើនខ្សែដើម្បីសម្រួលដល់ការធ្វើដំណើរជូនពលរដ្ឋឲ្យមានភាពល្អប្រសើរឡើងជាងមុន។

លោកសង្កាត់បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលទទួលបានផ្លូវចាក់បេតុង លូ និង សមិទ្ធផលផ្សេងទៀតសូមចូលរួម ប្រើប្រាស់ជាប្រយោជន៍និងចូលរួមថែទាំផងដែរ។ពោលគឺរួមសាមក្គីគ្នាការពារ ថែរក្សាឲ្យនៅគង់វង្សយូរអង្វែង ៕សរន