ដោយៈរ៉ាម៉ន/ភ្នំពេញៈលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌកំបូលនៅព្រឹកថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ និងក្រុមការងារចុះទៅពិនិត្យការការដ្ឋាន ជួសជុលផ្លូវក្រាលថ្មមិចមួយខ្សែជាបណ្តោះអាសន្ន ដែលមានទទឹងប្រាំបីម៉ែត្រនិងបណ្តោយប្រវែង១៥០០ម៉ែត្រ ស្ថិតក្នុងភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល ។
ក្នុងពេលចុះពិនិត្យការឈូសត្រាសផ្លូវខាងលើនេះ លោក ឃឹម ស៊ុនសូដា បានឱ្យដឹងថាដោយមើលឃើញពីបញ្ហាលំបាក របស់បងប្អូនប្រជាពលរដ្ឋ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចាត់ឱ្យលោកនិងក្រុមការងារបច្ចេកទេស ធ្វើការជួសជុលជាបណ្តោះអាសន្ននៅកំណាត់ផ្លូវមួយនេះដោយចាក់ក្រាលថ្មមិច ឲ្យបានស្អាតបង្កភាពងាយស្រួល ដល់ក្មួយសិក្សានុសិស្ស ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់នេះ អាចប្រកបកិច្ចការរកស៊ីបានប្រសើរ។ជាពិសេស តំបន់នេះ ក៏មានតំបន់ទេសចរណ៍មួយដែរព្រោះតែផ្លូវនេះតាមបណ្តោយបឹងធំ។ ក្រោយពេលផ្លូវនេះជួសជុលរួចហើយ លោកសង្ឃឹមថា នឹងមានប្រជាពលរដ្ឋមកលំហែកម្សាន្តនៅតាមរមណីយដ្ឋាននេះច្រើនជាងមុនដោយសារផ្លូវងាយ ស្រួលធ្វើដំណើរ ហើយទីតាំងនៅជិតអាចមកលំហែដោយសប្បាយរីករាយ៕
អ្នកស្រី រៀល យឺន បានឲ្យដឹងថាផ្លូវនេះក្រោយពេលរងផលប៉ះពាល់ដោយជំនន់គឺពិបាកក្នុងការធ្វើដំណើរនៅរដូវវស្សា ម្ដងៗ មានជំនន់ខ្លាំង ផ្លូវនេះរងការលិចលង់ ។ អ្នកស្រីរំពឹងថា ក្រោយពេលជួសជុលជាបណ្ដោះអាសន្ននេះនឹងធ្វើឲ្យ ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ មានភាពងាយស្រួលក្នុងការធ្វើដំណើរ។អ្នកស្រីថ្លែងអំណរគុណដល់លោកអភិបាលខណ្ឌ លោកអភិបាលរាជធានីភ្នំពេញជាពិសេសប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយដល់ប្រជាពលរដ្ឋ នៅតាមទីជនបទនានាទូទាំងប្រទេស៕សរន