ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ AFF U-23 Championship 2022 នាថ្ងៃទី១៩កុម្ភៈ ក្រុមយុវជនអាយុក្រោម២៣ឆ្នាំរបស់វៀតណាម ប្រកួតឈ្នះក្រុមយុវជនអាយុក្រោម២៣ឆ្នាំមកពីប្រទេសសឹង្ហបូរី៧ទល់០។
នេះជាការប្រកួតសម្រាប់ពូល C ដែលក្នុងពូលនេះមានតែ៣ក្រុមប៉ុណ្ណោះគឺក្រុមថៃ វៀតណាម និង ក្រុមសឹង្ហបូរី។ សឹង្ហបូរីបានចាញ់២ប្រកួតហើយ ដោយមួយប្រកួតដំបូង ក្រុមសឹង្ហបូរីចាញ់ក្រុមថៃ១ ទល់៣ និងការប្រកួតលើកទី២នេះ ចាញ់វៀតណាម០ទល់៧។
សម្រាប់វៀតណាមទើបតែលេងបានមួយប្រកួតនេះប៉ុណ្ណោះ ហើយបានទទួលជ័យជំនេះដោយរកបាន៣ពិន្ទុតែម្ដង។ វៀតណាម និងថៃ ដែលមាន៣ពិន្ទុស្មើគ្នានោះ នឹងជួបគ្នានៅថ្ងៃទី២២កុម្ភៈ ដើម្បីប្រជែងយកកៅអី សម្រាប់វគ្គ៤ក្រុមចុងក្រោយ៕