ប្រែសម្រួលៈបំណង(VnExpress)៖ វៀតណាមកាលពីយប់ថ្ងៃសៅរ៍បានអះអាងអំពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤១.៩៦៨នាក់ទៀតនៅ៦១ទីតាំង ដោយទីក្រុងហាណូយនិងបណ្តាខេត្តភាគខាងជើងនៅតែមានអ្នកឆ្លងប្រចាំថ្ងៃច្រើនជាងគេ។
ទីក្រុងហាណូយ បានរកឃើញអ្នកឆ្លងថ្មី ៤.៨៦៩នាក់ បន្ទាប់មកខេត្តបាក់និញ(Bac Ninh)ចំនួន៣.០៤០នាក់ និងខេត្តក្វាងនិញ(Quang Ninh)១.៩៩០នាក់។
ក្រសួងសុខាភិបាលវៀតណាមក៏បានបញ្ជាក់អ្នកជំងឺកូវីដ១៩ចំនួន៦៥នាក់ទៀតបានស្លាប់នៅ២៤ម៉ោងកន្លងទៅ ។ចំនួនស្លាប់ថ្មីនេះនាំអោយវៀតណាមមានអ្នកស្លាប់ដោយកូវីដ១៩សរុប ៣៩.៤២៣នាក់ក្នុងចំណោមអ្នកឆ្លងជាង២,៦៩លាននាក់ចាប់តាំងពីដើមឆ្នាំ២០២០មក។
សូមបញ្ជាក់ថាមកទល់ថ្ងៃម្សិលមិញ ប្រជាជនវៀតណាមជាង៦៧លាននាក់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ចំនួនពីរដូស៕
ក្នុងរូប បុគ្គលិកសុខាភិបាលចែកថ្នាំកូវីដ១៩ដល់អ្នកជំងឺដែលព្យាបាលតាមផ្ទះនៅសង្កាត់មួយក្នុងក្រុងហូជីមិញកាលពីឆ្នាំមុន។កាលពីថ្ងៃសៅរ៍ នាយកដ្ឋានសុខាភិបាលក្រុងហូជីមិញបានអំពាវនាវអោយផ្នែកពាក់ព័ន្ធត្រៀមសមត្ថភាពស្វែងរកនិងព្យាបាលកូវីដ១៩ នៅពេលទីក្រុងចាប់ផ្តើមមានកំណើននៃការឆ្លងឡើងវិញនៅក្រោយការឈប់សម្រាកចូលឆ្នាំថ្មីកាលពីដើមខែ។មួយសប្តាហ៍មកនេះ ទីក្រុងពាណិជ្ជកម្មភាគខាងត្បូងនេះ បានរកឃើញអ្នកឆ្លងថ្មីប្រមាណ៣.៥០០នាក់ ដោយកើនលើសចំនួនឆ្លងកាលពីមួយសប្តាហ៍មុនប្រមាណបីដង