ដោយៈមុនីរ័ត្ន/ភ្នំពេញ:សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលរំលឹកដល់ប្រជាពលរដ្ឋចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានិងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ បន្តកិច្ចការបម្រើជាតិ និងប្រជាជន។
លោក ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ បាន
បញ្ជាក់ទៀតថាសូមឲ្យប្រជាពលរដ្ឋជឿទុកចិត្តនិងគាំទ្រសមិទ្ធផលនិងគោលនយោបាយរបស់គណបក្ស ក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេស ក្រោមបរិយាកាសប្រកបដោយនិរន្តរភាពនៃសន្តិភាព ស្ថិរភាពនិងកិត្យានុភាពជាតិ ក្នុងនាមជាប្រទេសអធិបតេយ្យសើ្មមុខស្មើមាត់ជាមួយគ្រប់បណ្តាប្រទេសលើឆាកអន្តរជាតិ។ទាំងនេះគឺជាកិច្ចតបស្នងគុណចំពោះការជឿជាក់របស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនក្រោមការដឹកនាំរបស់សម្តេចតេជោ៕សរន