ប្រែសម្រួលៈបំណង/វិចធឺរៀ(CNA)៖ អូស្ត្រាលីកាលពីថ្ងៃសៅរ៍ទី១៩កុម្ភៈបានកត់ត្រាឃើញអ្នកស្លាប់ដោយកូវីដចំនួន៤៣នាក់ នៅពេលខ្លួនត្រៀមស្វាគមន៍ទេសចរអន្តរជាតិជាលើកដំបូងនៅថ្ងៃចន្ទទី២១កុម្ភៈបន្ទាប់ពីបិទព្រំដែនអស់ពេលជិត២ឆ្នាំដើម្បីទប់ស្កាត់ជំងឺឆ្លងនេះ។
ចំនួនស្លាប់កាលពីថ្ងៃសៅរ៍ ភាគច្រើននៅក្នុងរដ្ឋ ញូវសោតវេលស៍(New South Wales)វិចធឺរៀ(Victoria)និងគ្វីនលែន(Queensland) ជារដ្ឋធំៗដែលមានអ្នកឆ្លងកូវីដ១៩ថ្មីរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ។
នៅថ្ងៃអាទិត្យនេះ អាជ្ញាធរបានប្រកាសអ្នកឆ្លងកូវីដថ្មីជាង១៦.៦០០នាក់និង៣៣នាក់ទៀតស្លាប់ ភាគច្រើននៅ រដ្ឋញូវសោតវេលស៍ រដ្ឋវិចធឺរៀនិងគ្វីនលែន។
បិទព្រំដែនកាលពីខែមីនាឆ្នាំ២០២០ អូស្ត្រាលីបានបើកប្រទេសបណ្តើរចាប់ពីខែវិច្ឆិកាឆ្នាំមុន ដោយដំបូងអនុញ្ញាតអោយជនជាតិអូស្ត្រាលីធ្វើដំណើរ សិស្សនិស្សិតអន្តជាតិនិងកម្មករជំនាញចូលរបស់ទេសខ្លួនឡើងវិញ ហើយឥឡូវចូលដល់អ្នកដំណើរកម្សាន្ត។
សូមបញ្ជាក់ថាក្រោយអនុវត្តយុទ្ធសាស្ត្រកូវីដសូន្យជាមួយនឹងវិធានការតឹងរឹងដែលនាំអោយចំនួនឆ្លងនៅទាបធៀបនឹងប្រទេសផ្សេង ប្រទេសនេះបានងាកមកយុទ្ធសាស្ត្ររស់នៅជាមួយកូវីដ១៩ ក្នុងពេលខ្លួនបង្កើនការចាក់វ៉ាក់សាំងការពារដើម្បីកុំអោយមានអ្នកធ្លាក់ខ្លួនឈឺធ្ងន់និងចូលដេកពេទ្យច្រើន។
សូមបញ្ជាក់ថា ក្នុងចំណោមអ្នកកើតកូវីដ១៩ប្រមាណ២,៧លាននាក់ក្នុងប្រទេសនេះ ភាគច្រើនបំផុតឆ្លងវីរុសអូមីក្រុងចាប់ពីខែវិច្ឆិកាឆ្នាំ២០២១មកក្រោយការបន្ធូរបន្ថយវិធានការទប់ស្កាត់កូវីដ១៩តែដោយសារអត្រាចាក់វ៉ាក់សាំងខ្ពស់ចំនួនអ្នកស្លាប់ដោយកូវីដ១៩មានត្រឹមតែក្រោម៥.០០០នាក់៕
ចាប់ពីថ្ងៃ២១កុម្ភៈ អ្នកដំណើរកម្សាន្តនិងអ្នកជំនួញអាចចូលអូស្ត្រាលី