ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ក្រោមការដឹកនាំបញ្ជាពី លោក ឯក ឃុនដឿន ជាប្រធាន និងជាអភិបាលខណ្ឌ បានចុះបង្ក្រាបបើកលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ីនធើណែតមួយកន្លែង នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ។
កម្លាំងបានឃាត់ខ្លួន មនុស្សប្រុសស្រី ០៨ នាក់ (ស្រី០៥នាក់) ព្រមទាំង បានដកហូត សម្ភារៈ រួមមាន៖ កុំព្យូទ័រ ១៧ គ្រឿង ម៉ូតូ ៥ គ្រឿង ម៉ាស៊ីនព្រីនធើ ៣ គ្រឿង ទូរទស្សន៍ ៣ គ្រឿង ធុងចាប់រង្វាន់ ០១ និង ប្រាក់ ២១០,០០រៀល ។
កម្លាំងខណ្ឌបាននាំខ្លួនជនសង្ស័យ និងវត្ថុតាង ទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធីជាបន្ត៕