ដោយបាយ័ន/សៀមរាបៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកធីសម្ភោធអគារទីបញ្ជាការ អគារស្នាក់នៅ និងឃ្លាំង សរុប៣៦អគារ របស់កងពលតូចអន្តរាគនម៍លេខ៦ ដែលមានទីតាំងនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ពីធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។ អគារទាំងនោះរួមមាន ទីបញ្ជាការ អគារស្នាក់នៅ និងឃ្លាំង សរុប៣៦អគារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ក៏បានផ្តល់នៅជូននូវស័ង្កសីជាច្រើនសន្លឹក នំនប់ទឹក ដើម្បីស្ទាក់ទឹកទុកប្រើប្រាស់តាមការស្មើសុំរបស់របស់កងពលតូចអន្តរាគមន៍ផងដែរ៕