ដោយៈទេពកង្រី/កំពង់ឆ្នាំង:នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២នេះលោកស្រី កែ ច័ន្ទមុនីអនុប្រធានកិត្តិយសសាខា កាកបាទកាកបាទក្រហមខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក កែវ ពៅ អនុប្រធានកិត្តិយសសាខា ព្រមអស់លោក លោកស្រី ដែលជាសមាជិកសមាជិកាគណៈកម្មាធិការសាខា សហការជាមួយ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់លែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច ចំនួន និងចាស់ជរាគ្មានទីពឹង ចំនួន ៩៣គ្រួសារ ។ពិធីនេះធ្វើឡើងនៅសាលាស្រុកកំពង់លែង ។

អំណោយដែលផ្តល់ជូនមាន អង្ករ , មី , ត្រីខ, ឃីតមួយកញ្ចប់ ( មុង ១ ភួយ១ ក្រមា១ សារុង១ កន្សែងពោះគោ១ អាវយឺត១ សាប៊ូ២ដុំ)និង ថវិកាមួយចំនួន៕សរន