ដោយ:សុខុម/ស្ទឹងត្រែង:រថយន្តធំដឹកអ្នកធ្វើដំណើរទេសចរឆ្លងខេត្តជាង៣០នាក់បានឆេះសន្ធោសន្ធៅនៅលើកំណាត់ផ្លូវជាតិលេខ៧ស្ថិតក្នុងភូមិស្រែពោធិ៍សង្កាត់ស្រះឫស្សីក្រុងខេត្តស្ទឹងត្រែងកាលពីវេលាម៉ោង៦យប់ថ្ងៃទី២០ខែកុម្ភឆ្នាំ២០២២។

តាមប្រភពពីអ្នកបើកបររថយន្តបានប្រាប់ឲ្យដឹងថាដើមហេតុនៃការឆាបឆេះនោះបន្ទាប់ពីធ្វើដំណើរកាត់តាមអូរពងមាន់ចូលមកក្រុងស្ទឹងត្រែងជាច្រើនគីឡូម៉ែត្រកង់រថយន្តបានកៀបហ្វ្រាំងទើបបង្កឱ្យឆេះតែម្ដង។

ពេលកំពុងឆាបឆេះនោះក៏បានចូលរថយន្តដោយអ្នកជិះក្នុងនោះក្មេងចាស់ប្រុសស្រីនាំគ្នាចុះពីលើរថយន្តហើយអ្នកមានទីលំនៅក្បែរកើតហេតុក៏បានជួយយកទឹកពន្លត់។

ក្រោយមករថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែងក៏បានបាញ់ទឹកពន្លត់បន្ថែមបណ្ដាលឲ្យរលត់ទាំងស្រុង។ក្នុងហេតុការណ៍នោះមិនមាននរណាម្នាក់រងរបួសនោះទេ។មិនមានខាតបង់ទ្រព្យសម្បត្តិអ្វីដែរគ្រាន់តែឆេះរថយន្តខូចខាតមួយចំនួនប៉ុណ្ណោះ។

អ្នកធ្វើដំណើរក្នុងរថយន្តបានប្រាប់ឲ្យដឹងថាពួកគេភាគច្រើនមកពីខេត្តពោធិ៍សាត់បានជួលរថយន្តក្រុងដើម្បីនាំគ្នាជិះដើរកំសាន្តឆ្លងខេត្តកាត់តាមស្ទឹងត្រែងក្នុងគោលបំណងទៅខេត្តពោធិ៍សាត់វិញ។ចៃដន្យរថយន្តកៀបហ្រ្វាំងឆេះនៅកណ្ដាលផ្លូវធ្វើឲ្យពួកគេត្រូវស្នាក់នៅក្នុងខេត្តស្ទឹងត្រែងមួយយប់ជាបណ្ដោះអាសន្នរង់ចាំរកមធ្យោបាយធ្វើដំណើរទៅស្រុកកំណើតជាបន្តទៀត៕srn