ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ: ព្រឹត្តិការណ៍ AFF U-23 Championship 2022 សម្រាប់ថ្ងៃទី២០ កុម្ភៈ គឺជាការប្រកួតបញ្ចប់ពូល A ដោយក្រុមយុវជនអាយុក្រោម២៣ឆ្នាំរបស់កម្ពុជាបាត់បង់ឱកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយបន្ទាប់ពីប្រកួតចាញ់ទីម័រខាងកើត ០ ទល់១ នោះ ។
នេះជាការចាញ់ទាំងមិនអស់ចិត្តក្នុងឋានៈជាក្រុមម្ចាស់ផ្ទះ។ ក្រុមទីម័រខាងកើត រកបានមួយគ្រាប់តាំងពីតង់ទី ១ មកម្ល៉េះដែលលទ្ធផលនេះត្រូវបានរក្សាទុករហូតដល់ចប់ការប្រកួត។ សម្រាប់មួយពូល គឺយកមួយក្រុមសម្រាប់ឡើងទៅវគ្គ៤ក្រុមចុងក្រោយដូច្នេះ៣ពូលមានតែ៣ក្រុមប៉ុណ្ណោះ ។សម្រាប់មួយក្រុមទៀតគឺជ្រើសរើសចេញពីក្រុមដែលលេងបានល្អជាងគេនៅក្នុងពូលណាមួយដើម្បូបង្គ្រប់ឲ្យបាន៤ក្រុម។ ពេល
នេះកម្ពុជានៅមានឱកាសចុងក្រោយមួយទៀតសម្រាប់ឡើងទៅលេងវគ្គ៤ក្រុមចុងក្រោយតែអ្វីៗវានៅស្រពិចស្រពិលដោយមិនទាន់ដឹងថា
ក្រុមមួយណាក្នុងចំណោមក្រុមដែលជាប់ចំណាត់ថ្នាក់លេខ២មានសំណាងឡើងទៅនោះឡើយ ។
សូមបញ្ជាក់ថាក្រុមកម្ពុជា៣ប្រកួតក្នុងពូលឈ្នះបាន២ប្រកួត និង ចាញ់មួយប្រកួត។ ចំពោះក្រុមទីម័រខាងកើតវិញ៣ប្រកួតក្នុងពូលឈ្នះ២ប្រកួត និង ស្មើមួយប្រកួត ។ មួយប្រកួតទៀតសម្រាប់បញ្ចប់ពូល A នេះដែរក្រុមហ្វីលីពីនបប្រកួតឈ្នះក្រុមប្រ៊ុយណេ២ ទល់១ ។ ក្រុមទាំង២នេះទោះបីក្រុមណា
ចាញ់ ឬ ឈ្នះក៏ដោយក៏ត្រូវខ្ទាតចេញពីការប្រកួតដូចគ្នា ។
សូមបញ្ជាក់ថាក្រុមហ្វីលីពីន៣ប្រកួតក្នុងពូលឈ្នះបានមួយប្រកួតស្មើមួយប្រកួត និង ចាញ់មួយប្រកួតក្នុងខណៈដែលក្រុមមកពីប្រ៊ុយណេ៣ប្រកួតចាញ់ទាំង៣ប្រកួត។ ការប្រកួតចុងក្រោយរបស់ក្រុមទាំង២នេះនៅតង់ទី១ ហ្វីលីពីន ស៊ី ប្រ៊ុយណេ បាន១គ្រាប់ប៉ុណ្ណោះតែមកដល់តង់ទី២ ហ្វីលីពីន រកបានមួយក្រាប់បន្ថែមទៀតឯប្រ៊ុយយណាក៏រកបានមួយគ្រាប់ដែរ ៕