ដោយៈទេពកង្រី/កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២២ក្នុងទីបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៤(PfiZER)ជូនដល់យោធិន គ្រួសារយោធិន ប្តីឬប្រពន្ធនិង សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងចំនួន៣.១៦៨គ្រួសារមកពីស្រុករលាប្អៀរនិងក្រុងកំពង់ឆ្នាំង។យុទ្ធនាការនេះមានរយៈពេលមួយសប្តាហ៍។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភាបានអំពាវនាវដល់អ្នកមកទទួលការ ចាកវ៉ាក់សាំងទាំងអស់សូមចូល រួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលពិសេសអនុវត្ត៣កុំ៣ការពារឱ្យបានគ្រប់ៗគ្នា៕/PC