អាកាសធាតុត្រជាក់ នៅពេលយប់ និងពេលព្រឹក បានត្រឡប់ មកវិញ ដោយចាប់ផ្តើមពីយប់ថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកុម្ភៈ តែមិនត្រជាក់ខ្លាំង ដូចការចុះត្រជាក់ នៅក្នុងខែធ្នូ និងខែមករាទេ សម្រាប់ តំបន់ខ្នងភ្នំ សីតុណ្ហភាព អប្បបរមា អាចចុះដល់ ១៦ អង្សាសេ បណ្តាខេត្តនៅ តំបន់ខ្ពង់រាប ១៨ អង្សាសេ និងតំបន់ទំនាប កណ្តាល អាចចុះដល់រង្វង់កម្រិត ពី ១៨ ទៅ ១៩ អង្សាសេ។